|
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាមលោក Hoang Binh Quan (រូបថត៖TTXVN) |
(VOVworld) - គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Hoang
Binh Quan សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបាន
ទៅ បំពេញទស្សនកិច្ចការងារនៅប្រទេសប៉ូឡូញ ឆែក និងហុងគ្រីចាប់ពីថ្ងៃទី១៦
ដល់ទី ២៣ មេសា។លោក Hoang Binh Quan បានមានជំនួបចរចារជាមួយប្រធាន
គណៈបក្ស ប្រជាធិបតេយ្យឆ្វេងនិយមប៉ូឡូញ ប្រធានគណៈបក្សកុម្មុយនិស្តឆែក-
ម៉ូរាវា (Morava) ថ្នាក់ដឹកនាំគណៈបក្សកាន់អំណាចនៃសម្ព័ន្ធមិត្តប្រជាពលរដ្ឋ
ហុងគ្រី និងថ្នាក់ដឹកនាំរដ្ឋ សភាមួយចំនួននៃប្រទេសពោលខាងលើ។លោក
Hoang Binh Quan មានគោល បំណងថា បណ្ដាគណៈបក្សមិត្តគាំទ្រវិធានការបង្កើន
ទំនាក់ទំនងទ្វេភាគីជាមួយវៀត ណាម ជាពិសេសគឺបង្កលក្ខណៈងាយស្រួល
សំរាប់សមាគមជនវៀតណាមដែលកំពុង រស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅ
ប្រទេសសាម៉ី។ថ្នាក់ដឹកនាំនៃប្រទេសមិត្តទាំងនេះ សុទ្ធតែវាយតំលៃខ្ពស់ចំពោះ
ទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមក្នុង រយៈពេល៦៥ឆ្នាំកន្លងទៅ
និងចាត់ទុកថា នេះជាមូលដ្ឋានដើម្បីបន្តជំរុញទំនាក់ទំនង សហប្រតិបតិ្តការមិត្ត
ភាពនាពេលខាងមុខ៕