គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមបានចូលរួមសន្និសីទអាស៊ានស្ដីពីនារីធ្វើនយោបាយនៅម៉ាឡេស៊ី
|
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមបានចូលរួមសន្និសីទអាស៊ានស្ដីពីនារីធ្វើនយោបាយនៅម៉ាឡេស៊ី (VNP) |
Vovworld-ក្នុងឱកាសឆ្នាំម៉ាឡេស៊ីជាប្រធានអាស៊ាន នាថ្ងៃទី១៧តុលានៅ
រដ្ឋធានី Kuala Lumpur សម្ព័ន្ធភាពរណសិរ្សជាតិ (BN) កាន់អំណាចបានរៀបចំ
សន្និសីទអាស៊ានដោយប្រធានបទ នារីធ្វើនយោបាយ៖ជំរុញតំណាងតាមរយៈ
ការផ្លាស់ប្តូរថ្មីនិងតភ្ជាប់។ ចូលរួមសន្និសីទមានគណៈបក្សនយោបាយចំនួន២៤
មកពីប្រទេសចំនួន១៤រួមមានប្រទេសសមាជិកអាស៊ានទាំង១០និងប្រទេសដៃគូ
សន្ទនារបស់អាស៊ាន។ គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក
ស្រី Truong Thi Ngoc Anh អនុប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចូល
រួមសន្និសីទលើកនេះ។
ថ្លែងមតិនោសន្និសីទនេះលោកស្រី Truong Thi Ngoc Anh បានចែករំលែកសមិទ្ធិ
លើគ្រប់វិស័យដែលវៀតណាមទទួលបាននាពេលកន្លងទៅនិងវិធានការសំដៅ
អនុវត្តគោលដៅលើកកំពស់អត្រានារីក្នុងស្ថាប័នបក្សរដ្ឋសភានិងរដ្ឋ៕