គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមធ្វើទស្សនកិច្ចនៅសហភាពអឺរ៉ុបនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA

(VOVWORLD) -ដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA របស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហភាពអឺរ៉ុប។
 
 

ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែតុលា  គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញធ្វើ ទស្សនកិច្ចនៅសហភាពអឺរ៉ុប និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលវៀតណាមនិងសហភាពអឺរ៉ុប ស្ដីពីការបង្កើតក្រប ខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមទៅក្នុងសកម្មភាព គ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុប (FPA)។ ដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA របស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហភាពអឺរ៉ុប ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីភាពជាដៃគូនិងកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយរវាងវៀតណាម - សហភាពអឺរ៉ុប ក៏ដូចជាបង្ហាញស្មារតីម្ចាស់ការ ប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញការខិតខំប្រឹងប្រែង សំដៅនាំមកនូវសុខសន្តិភាពសម្រាប់តំបន់ និងនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ