|
ឧត្តមសេ នីយ៍ឯក Do Ba Ty អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនិងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម (រូបថត៖Vietnamplus) |
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧត្តមសេនីយ៍ទោ Suvon Luongbunmi អនុ
រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវនិងជាអគ្គសេនាធិការកងទ័ពប្រជាជនឡាវគណៈ
ប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក
Do Ba Ty អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនិងជាអគ្គសេនាធិការកង ទ័ពប្រជាជន
វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី២៦ដល់ទី២៧
សីហា។ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅវាយតំលៃលទ្ធផលនៃ កិច្ចសហប្រតិ
បតិ្តការការពារជាតិទ្វេភាគីក្នុងឆ្នាំ២០១៤និងឆមាសទីមួយឆ្នាំ២០១៥ ព្រមទាំងឯក
ភាពលើទិសដៅ វិធានការសហប្រតិបតិ្តការក្នុងឆមាសទីពីរ ឆ្នាំ២០១៥។តាមនោះ
រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិង ចំណងសាមគ្គីភាពពិសេស
យូរអង្វែង ល្អប្រសើររវាងកងទ័ពនិងប្រជាជននៃ ប្រទេសទាំងពីរ៕