គណៈប្រតិភូយោធាវៀតណាម បានអញ្ជើញចូលរួម បណ្ដាសកម្មភាពយ៉ាងសកម្មនៅ LIMA ២០១៧
|
លោក Phan Van Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូយោធាវៀតណាម អញ្ជើញទៅចូលរួមសន្និសីទមេបញ្ជាការកងទ័ពអាកាស និងសន្និសីទតុមូលមេបញ្ជាការកងទ័ពជើងទឹករវាងបណ្ដាប្រទេស (រូបថត៖ http://www.qdnd.vn) |
(VOV)_នាថ្ងៃទី ២២ មិនា ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍អំពីនាវាចរណ៍ និងអាកាសច
រអន្តរជាតិ Langkawi ២០១៧ (LIMA ២០១៧) ដែលបានប្រព្រឹត្តិទៅនៅ ម៉ាឡេស៊ី ឧត្តម
សេនីយ៍ទោ លោក Phan Van Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេស បានដឹកនាំគណៈប្រតិភូយោធាវៀតណាម អញ្ជើញទៅចូលរួមសន្និសីទមេបញ្ជាការ
កងទ័ពអាកាស និងសន្និសីទតុមូលមេបញ្ជាការកងទ័ពជើងទឹករវាងបណ្ដាប្រទេស ។ នៅ
សន្និសីទនេះ អង្គប្រជុំបានប្រមូលផ្ដុំទៅលើបណ្ដាបញ្ហាសន្តិសុខយុទ្ធសាស្ត្រនៅក្នុងតំបន់
អាស៊ីអាគ្នេយ៍ បណ្ដាការសាកល្បង និងដំណោះស្រាយដើម្បីរក្សាបរិយាកាសន្តិសុខយុទ្ធសាស្ត្រ
នៅតំបន់។ ក្នុងពេលនោះ នៅសន្និសីទតុមូលមេបញ្ជាការកងទ័ពជើងទឹក អង្គប្រជុំបាន
ប្រមូលផ្ដុំពិភាក្សាទៅលើបណ្ដាខ្លឹមសារដូចជា៖ សន្តិសុខ សុវត្ថិភាពនាវាចរណ៍ ប្រឆាំងនឹង
ភេរវកម្ម ប្រឆាំងនឹងចោរសមុទ្រ ជាដើម។ អង្គប្រជុំបានឲ្យដឹងថា នេះគឺជាបញ្ហាធំក្នុង
តំបន់ និងលើពិភពលោក ត្រូវមានកិច្ចសហប្រតិបត្តិការ និងរួមសហការរវាងបណ្ដា
ភាគីនានា។
នាថ្ងៃដដែលនេះដែរ ឧត្តមសេនីយ៍ទោ លោក Phan Van Giang បានជួបសន្ទនា
ជាមួយអនុរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសម្ចាស់ផ្ទះលោក Mohd Johari bin Baharom។
អនុរដ្ឋមន្ត្រីលោក Mohd Johari bin Baharom បានឲ្យដឹងថា សក្ដានុភាពអំពីកិច្ច
សហប្រតិបត្តិការខាងឧស្សាហកម្មការពារជាតិរវាងប្រទេស
ទាំងពីគឺនៅធំធេងណាស់ ហើយបានបង្ហាញក្ដីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តកិច្ច
សហប្រតិបត្តិការថែមទៀតក្នុងវិស័យការពារជាតិ។ បន្ទាប់មក ឧត្តមសេនីយ៍ទោ
លោក Phan Van Giang បានជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក Tan Sri Raja
Mohamed Affandi Raja Mohamed Noor មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ។
នៅទីនេះ ភាគីទាំងពីរបានរំលឹកឡើងវិញអំពីទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង
ពីរក្នុងរយៈពេលកន្លងទៅ និងពិភាក្សាលើបណ្ដាដំណោះស្រាយដើម្បីជំរុញថែមទៀតទំនាក់
ទំនងនាពេលខាងមុខ ៕