គណះប្រតិភូរដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លុវការនៅឡាវ

គណះប្រតិភូរដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លុវការនៅឡាវ - ảnh 1
ប្រធាន​រដ្ឋ​សភា កម្ពុជា សម្ដេងហេងសំរិន បានជួបសន្ទនាជាមួយប្រធានរដ្ឋសភា​ឡាវ​ Pany​ Yathotou(http://www.vietnamplus.vn/)

 ទទួលសេចក្ដីអញ្ចើញរបស់រដ្ឋសភាឡាវ គណះប្រតិភូជាន់ខ្បស់ រដ្ឋសភា កម្ពុជា  ដឹក នាំដោយប្រធានរដ្ឋសភា សម្ដេចហេងសំរិន បានទៅបំពេញ​ទស្សនកិច្ចជា ផ្លូវការ នៅ ឡាវ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០កក្កដា។ បន្ទាប់ពីពិធី​ទទួល​ នារសៀលថ្ងៃទី  ២៥ កក្កដា  នៅរដ្ឋធានាវៀងច័ន្ទ (ឡាវ) ប្រធាន​រដ្ឋ​សភា កម្ពុជា សម្ដេងហេងសំរិន  បានជួបសន្ទនា ជាមួយប្រធានរដ្ឋសភា​ឡាវ​ Pany​ Yathotou។ ប្រធានរដ្ឋសភាឡាវ PanyYathotou បានអះ
អាងថា៖​ដំណើរ ទស្សន​កិច្ចនៅឡាវ របស់គណះប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា  លើក​នេះ 
ជា​ព្រឹត្តិ​ការណ៍​មានអត្ថន័យដ៏សែនសំខាន់ក្នុងទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ​។ រីឯខ្លួនវិញ ​
ប្រធាន​​រដ្ឋសភា កម្ពុជា សម្ដេងហេងសំរិនបា​នអះអាងថា៖  ដំណើរទស្សនកិច្ច​លើក​នេះ​​ 
សំដៅ​បង្កើន​ថែមទៀតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រពៃណី​រវាង​ប្រទេស​
ទាំងពីរ។ នៅក្នុងជំនួបសន្ទនា ភាគីទាំងពីរបានជូន ដំណឹង អោយគ្នា​ទៅវិញទៅមកអំពីសភាព ការណ៍ របស់ប្រទេសនិមួយៗ និងការរៀបចំ ​អនុវត្តការងារ របស់ រដ្ឋសភា​ …។​ល។ភាគីទាំងពីរបានចុះហត្ថលេខាលើ​​អនុស្សារណះ​យោគយល់គ្នាអំពីកិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេភាគីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ