គណះប្រតិភូរដ្ឋសភាដាណឺម៉ាក់ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVworld)-ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកNguyen Sinh
Hung នាព្រឹកថ្ងៃទី 5 មិនា ប្រធានរដ្ឋសភាដាណឺម៉ាក់ Morgens Lykketoff និងលោក ជំទាវ រួមជាមួយគណះប្រតិភូរដ្ឋសភាដាណឺម៉ាក់បានមក់ដល់ទីក្រុងហាណូយ ចាប់
ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung(ខាងស្តាំ) ទទួលជួបជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់(រូបថត:internet) |
នារសៀលថ្ងៃទី 5 មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានទទួលជួបសន្ទនា ជាមួយ ប្រធានរដ្ឋសភា ដាណឺម់ាក់ Morgens Lykketoff។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្វាគមដំណើបំពេញទស្សនកិច្ច
លើកនេះនៅវៀតណាម របស់ប្រធានរដ្ឋសភាដាណឺម៉ាក់ Morgens Lykketoff និងចាត់ ទុកថា៖ នេះគឺជា របត់សំខាន់ ជំរុញទំនាក់ទំនង សហប្រតិបត្តិការ វៀតណាម -ដាណឺ
ម៉ាក់ អោយកាន់តែស៊ីជំរៅ និងនាំមកផលប្រយោជន៏អោយប្រជាជននៃប្រទេសទាំងពីរ
នៅក្នុងជំនួបសន្ទនាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hung មានគោលបំណងចង់ឲ្យប្រទេសដាណឺម៉ាក់បន្តនូវការគំាទ្រការដែល EUទទួលស្គាល់បទបញ្ញាតិ សេដ្ឋកចិ្ចទីផ្សាពេញលេញរបស់វៀតណាមយ៉ាងឆាប់ៗ ក៏ដូចជាការជំរុញឲ្យEU ឆាប់ មានកិច្ចចរចារFTAជាមួយវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែល ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត ក្នុងវិស័យ ប្រែប្រួលអាកាស
ធាតុ បរិស្ថាន ថាមពល និងកំណើនបៃតង ជួយឲ្យ វៀតណាមធ្វើអាជីវកម្មយ៉ាងល្អជាង
សក្តានុភាព និងប្រៀបខ្លាំងរបស់ ដាណឺម៉ាក់ក្នុងវិស័យនេះ។ ភាគីទាំងពីរក៏បានឯក
ភាពរក្សាការ ផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរបទពិសោធន៌ក្នុងសកម្មភាពនីតិ
បញ្ញាតិ និងឃ្លាំមើល។ ទន្ទឹមនឹងនោះ រួមផ្សំគ្នា ឃ្លាំមើលការអនុវត្តរាល់កិច្ចព្រមព្រៀង កម្មវិធីសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរ វិនិយោគ ធ្វើអាជីវកម្ម និងជួយគ្នាទៅវិញទៅមកលើបណ្តាវេទិការ
ពហុភាគី។នៅក្នុងការសន្ទនាប្រធានរដ្ឋសភាវៀតណាមNguyen Sinh Hung បានជូន
ដំណឹង នឹងពន្យល់អំពីបញ្ហាសំខាន់ៗជាច្រើនទាក់ទិនដល់ការធ្វើវិសោធនកម្មរដ្ឋធម្ម
នុញ្ញឆ្នាំ១៩៩២ ដែលគណះប្រតិភូដាណឺម៉ាក់ យកចិត្តទុកដាក់។នាយប់ថ្ងៃទី៥មិនា
ប្រធានរដ្ឋសភាវៀតណាមNguyen Sinh Hungបានរៀបចំពិធីជប់លៀងដ៏មហោឡារឹក
ជូន ចំពោះប្រធានរដ្ឋសភាដាណឺម៉ាក់ លោកជំទាវនឹងបណ្តាប្រតិភូអមដំណើរ។
|
នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung(ខាងស្តាំ) ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់(រូបថត:internet) |
នារសៀលថ្ងៃទី ៥មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់ Morgens Lykktoff កំពុងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានសំដែងនូវក្ដីសប្បាយរីករាយ ចំពោះទំនាក់ទំនងវៀតណាម -ដាណឺម៉ាក់
គំពុងអភិវឌ្ឈន៏យ៉ាងសកម្មលើគ្រប់វិស័យ ពិសេសគឺវិស័យសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung មានគោលបំណងថា៖ រដ្ឋសភាដាណឹម៉ាក់ជួយជ្រោមជ្រែងបណ្ដាសកម្មភាពសហប្រតិបត្តិការលើបណ្ដាវិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុង
នោះមានបណ្ដាសកម្មភាពសហប្រតិបត្តិការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ
ជួយឧបត្ថម្ភ ODA អោយវៀតណាម …ជាដើម។ ប្រធានរដ្ឋសភា ដាណឺម៉ាក់ Morgens Lykktoff អះអាងថា៖រដ្ឋសភាដាណឺម៉ាក់ ជានិច្ចកាលជួយជ្រោមជ្រែងបណ្ដាសកម្មភាព សហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសគឺបណ្ដាសកម្មភាពសហ
ប្រតិបត្តិការតាមសេចក្ដីស្នើរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ទន្ទឹមនឹងនោះក៏បាន ស្នើអោយថា ភាគីទាំងពីរត្រូវការបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៏
ក្នុងវិស័យកែទម្រងយុត្តិធម៏ និងចាត់ទុកថា នេះគឺជាវិស័យមានសក្ដានុភាពសហប្រតិ
បត្តិការរវាងប្រទេសទាំងពីរនៅធំធេញណាស់៕