គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមកិច្ចប្រជុំស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នៅក្នុងកិច្ចប្រជុំលើកនេះ គណៈប្រតិភូវៀតណាមបានចាត់ទុកថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតកូវីដ ១៩ អស្ថិរភាពភូមិសាស្ត្រនយោបាយក្នុងតំបន់មួយចំនួនជាដើម បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ការបន្ត និងការអនុវត្ត SDG។ 
គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមកិច្ចប្រជុំស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Don Tuan Phong (ស្តាំ) ចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកញ្ញា គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិ ការកិច្ចការបរទេសនៃរដ្ឋសភា លោក Don Tuan Phong បានចូលរួមកិច្ចប្រជុំសភាលើកទី ៣ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នៅប៉ាគីស្ថាន។ កិច្ចប្រជុំលើកនេះ គឺជាការបន្ត និងបើកទូលាយនូវលទ្ធផលនៃកិច្ចប្រជុំលើកទី១ ដែលសហការរៀបចំដោយរដ្ឋសភាវៀតណាម និង IPU (នៅទីក្រុងហូជីមិញក្នុងខែឧសភា ឆ្នាំ ២០១៧) ក្រោមប្រធានបទ “ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ-សកម្មភាពរបស់អ្នកតាក់តែងច្បាប់សំដៅអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព” និងកិច្ចប្រជុំលើកទី ២ ដែលសហការរៀបចំដោយ IPU និងសភាម៉ុងហ្គោលី (នៅ Ulan Bator នាខែឧសភាឆ្នាំ ២០១៩) ក្រោមប្រធានបទ “ជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រជាជន និងភពផែនដី”។ នៅក្នុងកិច្ចប្រជុំលើកនេះ គណៈប្រតិភូវៀតណាមបានចាត់ទុកថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតកូវីដ ១៩ អស្ថិរភាពភូមិសាស្ត្រនយោបាយក្នុងតំបន់មួយចំនួនជាដើម បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ការបន្ត និងការអនុវត្ត SDG។ គណៈប្រតិភូវៀតណាមក៏បានចែករំលែកបទពិសោធន៍ និងបានផ្តល់អនុសាសន៍មួយចំនួនទាក់ទិននឹងប្រធានបទដូចជា “ការធានាឱ្យមានសិទ្ធិអភិក្រមជាមួយវិស័យសុខាភិបាលដោយសមធម៌” និង “ស្ត្រីជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍”។

នៅខាងក្រៅសន្និសីទ គណៈប្រតិភូវៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៉ាគីស្ថាន និងប្រធាន IPU; ជួបធ្វើការជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសសភា លោក Mohsin Dawar និង ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាប៉ាគីស្ថានលោក Farooq Hamid Neak; ទៅទស្សនា និងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅប៉ាគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ