គណៈប្រតិភូរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ​បុណ្យតេត​ចំពោះជនរួមជាតិខេត្ត Lai Chau

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែមករា គណប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតប្រពៃណី ដល់ជនរួមជាតិនៅស្រុក Nam Nhun ខេត្ត Lai Chau ។
គណៈប្រតិភូរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ​បុណ្យតេត​ចំពោះជនរួមជាតិខេត្ត Lai Chau - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នៅឃុំព្រំដែន Hua Bum អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានស្នើឲ្យរដ្ឋអំណាចឃុំផ្តោតការយកចិត្តទុកដាក់ និងពិនិត្យមើល តើគ្រួសារណា ដែលមានស្ថានភាពរស់នៅលំបាក ដើម្បីរៀបចំផែនការជួយឧបត្ថម្ភ សម្រាប់គ្រួសារទាំងអស់នេះទទួលបុណ្យតេតយ៉ាងគ្រប់គ្រាន់។ នៅក្នុងជំនួបសំណេះសំណាលជាមួយរដ្ឋអំណាច ប្រជាជនឃុំ Hua Bum ស្រុក Nam Nhun និងកម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Hua Bum នោះ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien មានបំណងថា នាពេលខាងមុខ រដ្ឋអំណាច ប្រជាជនឃុំ Hua Bum និង ប៉ុស្តិ៍ការពារព្រំដែន Hua Bum គួរតែចាត់វិធានការសមស្រប ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខព្រំដែន។

នាថ្ងៃដដែល អនុប្រធានរដ្ឋសភាលោក Phung Quoc Hien ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាអនុវិទ្យាល័យជនជាតិឃុំ Hua Bum រដ្ឋអំណចឃុំ Hua Bum ប៉ុស្តិ៍ការពារព្រំដែន Hua Bum សាលាវិទ្យាល័យជនជាតិ Hua Bum និងគ្រួសារគោលនយោបាយ គ្រួសារ ដែលមានស្ថានភាពរស់នៅលំបាកចំនួន ២០ គ្រួផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ