គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាមទៅទស្សនកិច្ចការងារនៅខេត្ត Bac Ninh

គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាមទៅទស្សនកិច្ចការងារនៅខេត្ត Bac Ninh - ảnh 1
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh លោក Nguyen
Tien Nhuong (ស្តំា)ជូនអំណោយអនុស្សាវរីយ៍ចំពោះលោកវ៉ានផល
(រូបថតៈ baobacninh)


(VOVworld)-នាថ្ងៃទី២១មករា គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាម
ដឹកនាំដោយលោក វ៉ាន់ផល អគ្គលេខាធិការរងនៃខុទ្ទកាល័យរាជរដ្ឋាភិបាលកម្ពុជា
និង ជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានមកបំពេញទស្សនកិច្ច
ការ ងារនៅខេត្ត Bac Ninh (ភាគខាងជើងវៀតណាម)​ក្នុងឱកាសរំលឹកខួបលើកទី
៤០ នៃទិវាបង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជា (ថ្ងៃទី២២មករា១៩៧៥-២២
មករាឆ្នាំ២០១៥)។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh លោក
Nguyen Tien Nhuong បានឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ និងសមិទ្ធិ លេចធ្លោ
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តនារយៈពេលកន្លងទៅ ក្នុងនោះមាន
សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Bac Ninh ផងដែរ។

        មុននោះ គណៈប្រតិភូបានទៅទស្សនារូបសណ្ឋានសកម្មភាពនិងខ្សែ
សង្វាក់ ផលិកម្មនៅរោងចក្រ Hanaka ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ