គណៈប្រតិភូសមាជិកសភាជប៉ុនមកទស្សនានិងបំពេញការងារនៅ Quang Ngai។
VOV -  
(VOV) /  
|
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai ព្រឹទ្ធសមាជិក Kanda Norio បានវាយតំលៃខ្ពស់សក្ដានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ Quang Ngai |
VOV-ចាប់ពីថ្ងៃទី២៩ដល់៣១កក្កដាគណៈប្រតិភូសមាជិកសភាជប៉ុន
ដឹកនាំដោយព្រឹទ្ធសមាជិក Kanda Norio អ្នកជំនួយការរដ្ឋមន្ត្រីបណ្ដាសេវាកម្ម
ហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីកំណែទំរងប្រៃសណីជប៉ុនបានមកទស្សនកិច្ចនិងបំពេញ
ការងារនៅខេត្ត Quang Ngai។ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai
ព្រឹទ្ធសមាជិក Kanda Norio បានវាយតំលៃខ្ពស់សក្ដានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ Quang Ngai ពិសេសគឺសក្ខានុភាពអំពីទេសចរណ៍និងធនធាន
មនុស្សបច្ចេកទេស។ រីឯថ្នាក់ដឹកនាំខេត្តQuang Ngai បានកត់សម្គាល់និងវាយ
តំលៃខ្ពស់កិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងបណ្ដាអង្គការ
របស់ជប៉ុនចំពោះQuang Ngai ក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនោះឲ្យដឹងថា
ក្នុងរយៈពេលខាងមុខ Quang Ngai នឹងប្រមូលផ្តុំវិនិយោគអភិវឌ្ឍន៍ឧស្សាហកម្ម
ទីក្រុង លើកកំពស់គុណភាពប្រភពធនធានមនុស្ស កាត់បន្ថយភាពក្រីក្រលឿន
និងចីរភាពសំរាប់ស្រុកព្រៃភ្នំក្រីក្រចំនួន៦របស់ខេត្ត ដូច្នេះត្រូវការមានការជួយ
ឧបត្ថម្ភសហប្រតិបត្តិការរបស់មិត្តភ័ក្កអន្តរជាតិក្នុងនោះមានជប៉ុនផង៕
VOV
-VOV