គណៈប្រតិភូសមាជិកាសភាវៀតណាមនិងឡាវជួបធ្វើការជាមួយខេត្ត Quang Nam

(VOVWORLD) -នាព្រឹកថ្ងៃទី៨សីហា នៅទីក្រុងTam Ky អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានដឹកនាំគណៈប្រតិភូសមាជិកាសភាវៀតណាមនិងលោកស្រី Xi Say Lu Det Mun Son អនុប្រធានរដ្ឋសភាឡាវ ដឹកនាំគណៈប្រតិភូសមាជិកាសភាឡាវ  មកទស្សនានិងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam ។


អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖

“ខេត្ត Quang Nam ជាខេត្តមួយដែលបំពេញល្អនូវការងារកិច្ចការបរទេសនិងការ ងារព្រំដែនជាមួយឡាវ។ ជាក់ស្តែងជាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្ត Quang Nam ជាមួយខេត្ត Se Kong និង Champasak ។ ទោះបីជានៅជួបការលំបាក ច្រើនក៏ដោយ ប៉ុន្តែខេត្ត Quang Nam បានបំពេញល្អការងារខ័ណ្ឌសីមា ការងារជន ជាតិនិងសាសនាផងដែរ។ Quang Nam ជាខេត្តមួយមានការរួមចំណែកសកម្មទៅក្នុង សកម្មភាពរដ្ឋសភានិងស្ថាប័ននានារបស់រដ្ឋសភា”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ