គណះប្រតិភូ បក្សកម្មុយនិស្តវៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិលើកទី16 ៖ បណ្ដាគណះបក្សនិងសង្គមថ្មីនៅម៉េចស៊ីច
(VOV5) /  
ទទួលសេចក្ដីអញ្ចើញរបស់ គណះបក្សពលករម៉េចស៊ីច (PT) ពីថ្ងៃទី 22 ដល់ថ្ងៃទី 24 មិនា គណះប្រតិភូ បក្សកម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Vuong Thua Phong អនុប្រធានគណះកម្មាធិការកិច្ចការបរទេសមជ្ឈឹម ចូលរួមសិក្ខាសាលា អន្តរជាតិ លើកទី 16 ៖ បណ្ដាគណះបក្ស និងសង្គមថ្មី នៅម៉េចស៊ីច។ លោក Vuong Thua Phong បានឧទ្ទេសនាមអំពីបណ្ដាគោលដៅ គោលមាគា៍កសាងសង្គមនិយម និងសម័យអន្តរកាល នៅវៀតណាម ទន្ទឹមនឹងនោះ ជូនដំណឹងអំពីបណ្ដាសភាពការណ៏ និងបណ្ដាសមិទ្ធផលសេដ្ឋកិច្ច -សង្គមដែលវៀតណាមទទួលបានក្នុងរយះពេល 25 ឆ្នាំ កន្លងទៅ ក្រោមកិច្ចដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម។ ក្នុងរយះពេលចូលរួមសិក្ខាសាលា គណះប្រតិភូបក្សកម្មុយនីស្តវៀតណាម បានជួបសម្ដែងការគួរសម ជាមួយអគ្គលេខាមជ្ឈឹម គណះបក្សពលករម៉េចស៊ីច Alberto Anaya Gutierez។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីបណ្ដាបញ្ហាសំដៅជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងបក្សកម្មុយនីស្តវៀតណាម និង គណះបក្សពលករម៉េចស៊ីចអោយខ្លាំងក្លាថែមទៀត៕
-VOV5