គណៈរដ្ឋមន្ត្រីក្រិកសន្យាបង្កើតទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋ
|
គណៈរដ្ឋមន្ត្រីក្រិកសន្យាបង្កើតទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋ (Image: VNA) |
(VOVworld) – នៅពិធីសច្ចាប្រនិធានទទួលដំណែង នាថ្ងៃទី ១៨ កក្កដា
អ្នកនាំពាក្សរបស់គណៈរដ្ឋមន្ត្រីថ្មីក្រិក លោកស្រី Olga Gerovasili បាន
សង្កត់ធ្ងន់ ថា៖ រដ្ឋាភិបាលត្រូវតែធានាការបង្កើតទំនុកទុកចិត្តនិងការ
ចាប់អារម្ពណ៍សុវត្ថិ ភាពសំរាប់ប្រជាពលរដ្ឋ។ លោកស្រី Gerovasili
បានរំលឹកឡើងវិញនូវស្ថានភាពលំបាកលំបិននាបច្ចុប្បន្នរួមជាមួយ
ភារកិច្ចឆ្លើយតបនឹងតម្រូវការកែទម្រង់ដើម្បី ទទួលបានប្រាក់ជំនួយ
របស់ម្ចាស់បំណុលអន្តរជាតិ ហើយចាត់ទុកថា៖ ក្នុងកាលៈ ទេសៈនោះ
ប្រសិទ្ធភាពរបស់រដ្ឋាភិបាលនឹងត្រូវបានវាតំលៃតាមរយៈលទ្ធផល
ជាក់ស្តែង។ ក្នុងវគ្គកែទម្រង់រដ្ឋាភិបាលលើកនេះ បណ្ដាដំណែង
សំខាន់ត្រូវបាន រក្សាដូចជា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីសេដ្ឋកិច្ច
រដ្ឋមន្ត្រីហិញ្ញវត្ថុ រដ្ឋមន្ត្រី ការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ។ ក្នុងពេល
នោះ ក្រសួងកែទម្រង់ផលិតកម្ម ក្រសួងការពារបរិស្ថាននិងថាមពល
នឹងអនុវត្តកម្មវិធីភាគហ៊ុនភាវូបនីយកម្ម ក្រសួងការងាធ្វើនឹងអនុវត្ត
កំណែទម្រង់ប្រាក់បៀវត្តន៍និងអាយុចូលនិវត្តន៍៕