គណៈលេខាបើកកិច្ចប្រជុំ ផ្តល់មតិអំពីលទ្ធផលអនុវត្តន៍សេចក្តីសម្រេចមជ្ឈឹម៤នីតិកាលទី១២និងសារាចរលេខ០៥

(VOVWORLD) -ការបង្កើនការកសាងបក្ស ដោយផ្សាភ្ជាប់ជាមួយសារាចរលេខ០៥នៃការិយាល័យនយោបាយ អំពីជម្រុញការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ។
គណៈលេខាបើកកិច្ចប្រជុំ ផ្តល់មតិអំពីលទ្ធផលអនុវត្តន៍សេចក្តីសម្រេចមជ្ឈឹម៤នីតិកាលទី១២និងសារាចរលេខ០៥ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ 

នាថ្ងៃទី១០ខែមេសា គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបាន បើកកិច្ចប្រជុំសំដៅ ផ្តល់មតិអំពីរបាយការណ៍បូកសរុបនូវលទ្ធផលរបស់ក្រុមការងារចំនួន៥នៃគណៈលេខា ដោយត្រួតពិនិត្យការដឹកនាំនិងប្រតិបត្តិសេច ក្តីសម្រេចចិត្តមជ្ឈឹមទី៤នីតិកាលទី១២ ស្តីពី ការបង្កើនការកសាងបក្ស ដោយផ្សាភ្ជាប់ជាមួយសារាចរលេខ០៥នៃការិយាល័យនយោបាយ អំពីជម្រុញការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ។

          អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានស្នើរថា រាល់សេចក្តីសម្រេចចិត្តក៏ដូចជាសារាចរ ត្រូវធ្វើដោយព្រមៗគ្នា និងត្រូវប្រមូលផ្តុំកម្លាំងចូលរួមឲ្យបានច្រើន។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានយកស្របជាមួយមតិនិងសំណើរមួយចំនួន ស្តីពីការចេញសេចក្តី ប្រកាសនៃការសន្និដ្ឋានរបស់គណៈលេខា វាយតម្លៃអំពីការត្រួតពិនិត្យនិងកំណត់ច្បាស់នូវ ទិសដៅបញ្ជាណែនាំ ដើម្បីសេចក្តីសម្រេចចិត្ត សារាចរបន្តបានអនុវត្តល្អជាងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ