គណៈអចិន្ត្រៃគណៈលេខា Le Hong Anh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបារាំង
(VOVworld) - នាថ្ងៃទី១៦ តុលា លោក Le Hong Anh អចិន្រ្តៃគណៈលេខានិងគណៈ
ប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម បានចាប់ផ្ដើមដំណើរទស្សនកិច្ចការងារ
នៅបារាំង។បន្ទាប់ពីទៅកាន់រដ្ឋធានីប៉ារីស លោក Le Hong Anh បានមានជំនួបធ្វើការ
ជាមួយគណៈប្រតិភូថ្នាក់ដឹកនាំបក្សកុម្មុយនីស្តបារាំង (PCF) ដឹកនាំដោយលេខាធិ
ការទូទាំងប្រទេសនៃPCF លោក Pierre Laurent។
|
លោក Le Hong Anh (ខាងឆ្វេង) និងលេខាធិការទូទាំង ប្រទេសនៃPCFលោក Pierre Laurent |
នៅទីនេះ លោក Le Hong Anh បានសង្កត់ធ្ងន់ថា គោលដៅនៃដំណើរទស្សនកិច្ច
លើកនេះ គឺជាបង្កើនទំនាក់ទំនងជាមួយបណ្ដាដៃគូបារាំងក្នុងនោះ PCF ដើរតួនាទី
សំខាន់។លោក Le Hong Anh បានអះអាងថា គោលមាគ៌ាកិច្ចការបរទេសរបស់វៀត
ណាម គឺឯករាជ្យ ម្ចាស់ការ បើកទូលាយទំនាក់ទំនងអន្តរជាតិ ប្រែងប្រែងដើម្បី
សន្តិភាព ឯករាជ្យនិងអភិវឌ្ឍន៍ ព្រមទាំងជាមិត្ត ដៃគូទុកចិត្ត និងសមាជិកមានការ
ទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។លោក Le Hong Anh ក៏ផ្លាស់ប្ដូរមតិអំពី
ស្ថានភាពនៅតំបន់ ជាពិសេសគឺនៅសមុទ្រខាងកើត នាពេលកន្លងទៅ។
|
ជំនួបធ្វើការរវាងគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម និង
គណៈប្រតិភូ ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តបារាំង (PCF) |
រីឯខ្លួនវិញ លោក Pierre Laurent បានឲ្យដឹងថា PCF យកចិត្តទុកដាក់យ៉ាងខ្លាំងចំ
ពោះសិក្ខាសាលាទ្រឹស្ដីលើកទី២រវាងបក្សទាំង២ ដែលនឹងគ្រោងនឹងរៀបចំឡើង
នាខែឧសភា ឆ្នាំ២០១៥នៅវៀតណាម។ស្ដីពីស្ថានភាពលើសមុទ្រខាងកើត លោក
Pierre Laurent បានវាយតំលៃខ្ពស់ចំពោះការផ្ដួចផ្ដើមគំនិតដោះស្រាយរបស់វៀត
ណាម គាំទ្រពេញទំហឹងទស្សនៈរបស់វៀតណាម ក្នុងកិច្ចការពារឯករាជ្យ អធិប
តេយ្យភាព បូរណភាពដែនដីជា ព្រមទាំងដោះស្រាយជំលោះដោយសន្តិវិធី ដោយ
ឈរលើច្បាប់អន្តរជាតិ។
នារសៀលថ្ងៃដដែល លោក Le Hong Anh និងគណៈប្រតិភូវៀតណាមបានមាន
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណៈបក្សសង្គមបារាំង ទៀតផង៕