គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំឯកទេសអំពីការបង្ការទប់ស្កាត់ជំងឺ Covid-19
(VOVWORLD) - ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវក្ដីសប្បាយរីករាយដោយ សារជំងឺរាតត្បាតត្រូវបានរុញថយក្រោយនៅវៀតណាម ប៉ុន្តែ លោកក៏បានព្រមានអំពីគ្រោះអាសន្នដែលជំងឺអាចផ្ទុះឡើងវិញប្រសិន បើ មានការមើលស្រាល។
នាព្រឹកថ្ងៃទី៧ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីវិធានការបង្ការទប់ស្កាត់ជំងឺ Covid-19។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវក្ដីសប្បាយរីករាយដោយ សារជំងឺរាតត្បាតត្រូវបានរុញថយក្រោយនៅវៀតណាម ប៉ុន្តែ លោកក៏បានព្រមានអំពីគ្រោះអាសន្នដែលជំងឺអាចផ្ទុះឡើងវិញប្រសិនបើ មានការមើលស្រាល។
ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ប្រជាជននៅក្នុងប្រទេស ត្រូវការបន្តរក្សាគម្លាតសង្គមតាមវិធីសមស្របដើម្បីប្រក្រតីភាពជីវភាពរស់នៅឡើងវិញ ខណៈដែលនៅតែធានាសុវត្ថិភាពនិងបញ្ចៀសហានិភ័យ។ ការពាក់ម៉ាស់ជាវិធានការប្រកបដោយប្រសិទ្ធភាពច្រើន ហើយត្រូវការ បន្តអនុវត្ត។ ទន្ទឹមនេះ លើកលែងតែរបរវិជ្ជាជីវៈមួយចំនួនដែលត្រូវការបន្ត គ្រប់គ្រងនោះ គឺត្រូវជំរុញការធ្វើផលិតកម្ម អាជីវកម្មនិងសេវាកម្ម។ លោក នាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យរាំងខ្ទប់ហានិភ័យឆ្លងជំងឺពីខាងក្រៅ ជាពិសេសគឺជនបរទេសចូលមកវៀតណាមឬជនវៀតណាមវិលត្រឡប់មកពីបរទេស៕