គិតត្រឹមថ្ងៃទី ៥ ខែឧសភា៖ មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន៤.៣០០ករណី វ៉ាក់សាំងជាង ១,៦ លានដូសត្រូវបានចាក់ជូនកុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ
(VOVWORLD) - គិតត្រឹមរសៀលថ្ងៃទី៥ ឧសភា វៀតណាមមានអ្នកជំងឺចំនួនជាង៩,៣លាននាក់បានជាសះស្បើយពីជំងឺនេះ។
នៅថ្ងៃទី៥ ខែឧសភា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤.៣០៥ ករណី កើនឡើង ១.២១៧ ករណី បើធៀបនឹងថ្ងៃមុន។ គិតត្រឹមរសៀលថ្ងៃទី៥ ឧសភា វៀតណាមមានអ្នកជំងឺចំនួនជាង៩,៣លាននាក់បានជាសះស្បើយពីជំងឺនេះ។
អត្រាគ្របដណ្តប់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ សម្រាប់មនុស្សដែលមានអាយុពី ១៨ឆ្នាំឡើងទៅនៅវៀតណាម នាបច្ចុប្បន្នគឺសម្រេចបាន១០០%; ដូសទី៣គឺ ៥៧,៤%; អត្រាគ្របដណ្តប់ដូសទី ១ និងទី ២ សម្រាប់កុមារដែលមានអាយុពី ១២ដល់១៧ឆ្នាំគឺ ១០០% និង ៩៦,៤%។ រហូតមកដល់ពេលនេះ វ៉ាក់សាំងជាង ១,៦ លានដូសត្រូវបានចាក់ដល់កុមារដែលមានអាយុពី ៥ ទៅក្រោម ១២ ឆ្នាំ៕