គិតត្រឹមវេលាម៉ោង១២ថ្ងៃទី២៤ មិថុនា វៀតណាមានអ្នកជម្ងឺកូវីដ ១៩ ថ្មីចំនួន១២៧នាក់ទៀត
(VOVWORLD) - ដូច្នេះ គិតត្រឹមវេលាម៉ោង៦ថ្ងៃទី២៤ ខែមិថុនា វៀតណាមបានកត់ត្រាករណី ឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន១២.៣៩១នាក់ និងករណីនាំចូលចំនួន១.៧២៦នាក់ ក្នុងនោះមានករណីស្លាប់ចំនួន៧០នាក់។
ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា គិតចាប់តាំងពីវេលាម៉ោង៦ដល់វេលាម៉ោង១២ ថ្ងៃទី២៤ ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១២៧នាក់ទៀតរួមមាន ករណីនាំចូលត្រូវបាន ធ្វើចត្តាឡីស័កភ្លាមចំនួន១នាក់និងករណីឆ្លងក្នុងប្រទេសចំនួន១២៦នាក់ ក្នុងនោះ១១៩ នាក់ត្រូវបានរកឃើញនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កឬតំបន់បិទខ្ទប់។
ដូច្នេះ គិតត្រឹមវេលាម៉ោង៦ថ្ងៃទី២៤ ខែមិថុនា វៀតណាមបានកត់ត្រាករណី ឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន១២.៣៩១នាក់ និងករណីនាំចូលចំនួន១.៧២៦នាក់ ក្នុងនោះមានករណីស្លាប់ចំនួន៧០នាក់៕