គប្បីរៀបចំណាត់ថ្នាក់អាទិភាពសំរាប់ភារកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យា
(VOVWORLD) - បន្តសម័យប្រជុំពេញអង្គលើកទី ៦ នាព្រឹកថ្ងៃទី ៤ តុលា គណៈកម្មាធិការ វិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានរដ្ឋសភាវៀតណាមបានផ្ទៀងស្តាប់និងផ្តល់មតិចំពោះ របាយការណ៍បំពេញបន្ថែមអំពីស្ថានភាពអនុវត្តថវិការនិងភារកិច្ចសំរាប់វិទ្យាសាស្ត្របច្ចេកវិទ្យាឆ្នាំ ២០១៧ អនុវត្តភារកិច្ចថវិកាឆ្នាំ ២០១៨។
គប្បីរៀបចំណាត់ថ្នាក់អាទិភាពសំរាប់ភារកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យា |
(VOVworld) - បន្តសម័យប្រជុំពេញអង្គលើកទី ៦ នាព្រឹកថ្ងៃទី ៤ តុលា គណៈកម្មាធិការ វិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានរដ្ឋសភាវៀតណាមបានផ្ទៀងស្តាប់និងផ្តល់មតិចំពោះ របាយការណ៍បំពេញបន្ថែមអំពីស្ថានភាពអនុវត្តថវិការនិងភារកិច្ចសំរាប់វិទ្យាសាស្ត្របច្ចេកវិទ្យាឆ្នាំ ២០១៧ អនុវត្តភារកិច្ចថវិកាឆ្នាំ ២០១៨។ ពិភាក្សានៅសម័យប្រជុំលើកនេះ អង្គសន្និសីទនានាបានចាត់ទុកថា៖ តម្រូវការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាពិតជាធំធេង ប៉ុន្តែនាបច្ចុប្បន្នថវិការសំរាប់ការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាមិនទាន់ឆ្លើយតបនឹងបរិមាណនិងចំណាយសំរាប់វិទ្យាវិទ្យាសាស្ត្រនៅឡើយទេ។ បណ្ដាអង្គសន្និសីទស្នើឲ្យក្រសួង ស្ថាប័នជាពិសេសគឺគ្រសួងហិរញ្ញវត្ថុយកចិត្តទុកដាក់ដល់ការធានាកំរិតវិនិយោគពីថវិការ រដ្ឋលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាមិនក្រោមកំរិត ២% លើចំណាយមេនៃថវិការដ្ឋប្រចាំឆ្នាំដូចការណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាដំណាក់កាល ២០១១-២០២០៕