គ្មានជំហានលោតផ្លោះណាមួយក្នុងជំនួបរវាងអង់គ្លេស និង EU ស្ដីពី Brexit

(VOVWORLD) - អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានឲ្យដឹងថា លោក Boris Johnson បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់អំពីកិច្ចព្រមព្រៀងមួយ ដើម្បីអង់គ្លេសចាកចេញពី EU។
គ្មានជំហានលោតផ្លោះណាមួយក្នុងជំនួបរវាងអង់គ្លេស និង EU ស្ដីពី Brexit - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson  (រូបថតៈរ៉យទ័រ)

នាថ្ងៃទី ២៣ ខែកញ្ញា នាយករដ្ឋមន្ត្រី អង់គ្លេសលោក Boris Johnson និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានជួបគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានឲ្យដឹងថា លោក Boris Johnson បានលើកឡើងទស្សនៈជាមួយលោក Donald Tusk អំពីកិច្ចព្រមព្រៀង Brexit។ ពោលគឺភាគីទាំងពីរបានពិភាក្សាគ្នា ស្ដីពីការស្វែងរកវិធីជំនួសឲ្យ មាត្រា “backstop” ក៏ដូចជាវាយតម្លៃអំពីឯកសារបច្ចេកទេសដែលទីក្រុងឡុងដ៏ទើបនឹងបានចែករំលែកជាមួយ EU អំពីរាល់គំនិតផ្ដួចផ្ដើមជំនួសមាត្រា “backstop” ក្នុងកិច្ចព្រមព្រៀង Brexit។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានឲ្យដឹងថា លោក Boris Johnson បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់អំពីកិច្ចព្រមព្រៀងមួយ ដើម្បីអង់គ្លេសចាកចេញពី EU។

ទោះជាយ៉ាងណាក៏ដោយ តាមរយៈបណ្ដាញសង្គម Twitter ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tuskបានឲ្យដឹងថា ជំនួបនេះ “គ្មានជំហានលោតផ្លោះ និងមិនដួលរលំ”ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ