គម្រោងការជិត ៥០ បានវិនិយោគចូលតំបន់សេដ្ឋកិច្ច Chan May – Lang Co

(VOVWORLD) - ក្នុងរយៈពេល ២ ខែនៃដើមឆ្នាំ ២០១៩នេះ តំបន់សេដ្ឋកិច្ច Chan May – Lang Co បានទាក់ទាញគម្រោង វិនិយោគខ្នាតធំបន្ថែមចំនួន ៤ ទៀត ដោយមានដើមទុនចុះបញ្ជីសរុបជាង ១៥ ពាន់ពាន់លានដុង។ 
គម្រោងការជិត ៥០ បានវិនិយោគចូលតំបន់សេដ្ឋកិច្ច Chan May – Lang Co - ảnh 1Lang Co - តំបន់ដីដែលទាក់ទាញគម្រោងការទេសចរណ៍ជាច្រើន 

ហេតុដូច្នេះ រហូតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ច Lang Co -  Chan May បានទាក់ ទាញ  គម្រោងវិនិយោគជិត ៥០ គម្រោង ដែលមានដើមទុនចុះបញ្ជីសរុបជាង ៧៦ ពាន់ពាន់លានដុង។ ដើម្បីទាក់ទាញការវិនិយោគ ខេត្ត Thua Thien Hue បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេសនៅឯតំបន់សេដ្ឋកិច្ច។ កំពង់ផែ Chan May កំពុងបំពេញហេដ្ឋារចនាសម្ព័ន្ធ  ដែល បង្កើនសមត្ថភាពចូលចតទៅ ៦ លានតោនឆ្លងកាត់តាមកំពង់ផែជារាល់ឆ្នាំ។ នៅឆ្នាំ ២០២០ ខេត្តនឹងបញ្ចប់គំរោងច្រាំងទន្លេ ធានាឲ្យកំពង់ផែមានស្ថិរភាព បង្កើតលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍកន្លែងកំពង់ផែ និងធានាសុវត្ថិភាពដល់កប៉ាល់ផ្ទុកទំនិញ។

រួមជាមួយកំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នៅតំបន់សេដ្ឋកិច្ច Chan May  -  Lang Co ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ បង្កើតខ្សែចរាចរតភ្ជាប់វិស័យទេសចរណ៍ គម្រោងឧស្សាហកម្មនិងកំពង់ផែផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ