គម្រោងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម) ត្រូវធានាសិទ្ធិសុខុមាលភាពសង្គម
(VOVWORLD) - បន្តសម័យប្រជុំលើកទី ២៥ នាព្រឹកថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាក្សាអំពីគម្រោងច្បាប់ធានារ៉ាប់រង សង្គម (ធ្វើវិសោធនកម្ម) ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។
ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ VNA) |
អង្គប្រជុំបានផ្ដល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ជាពិសេសការកាត់បន្ថយរយៈ ពេលនៃការបង់ប្រាក់ធានារ៉ាប់រងសង្គមពី ២០ ឆ្នាំចុះត្រឹម ១៥ ឆ្នាំដើម្បីទទួល បានប្រាក់សោធននិវត្តន៍ ការពង្រីកវិសាលភាពមុខសញ្ញាដែលចូលរួមការធានារ៉ាប់រង សង្គមជាបង្ខំ ការកំណត់បទប្បញ្ញត្តិស្ដីពីការទទួលប្រាក់ធានារ៉ាប់រងសង្គមតែម្ដងគត់។ យោងតាមលោកស្រី Nguyen Thi Thanh ប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចការសមាជិករដ្ឋសភា បានឲ្យដឹងថា បទប្បញ្ញត្តិស្ដីពីការកាត់បន្ថយរយៈពេលបង់ ប្រាក់ធានារ៉ាប់រងសង្គមពី២០ឆ្នាំមក១៥ឆ្នាំគឺសមហេតុផល ដើម្បីជួយសម្រួលដល់ ពលករវ័យចំណាស់ ដែលមានពេលវេលាចូលរួមការធានារ៉ាប់រងសង្គមទាប អាច ទទួលបានអត្ថប្រយោជន៍នៃការធានារ៉ាប់រងសង្គម។ លោកស្រី Nguyen Thi Thanh បានឲ្យដឹងថា៖
“យោងតាមតួរលេខស្ថិតិរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក្នុង រយៈពេល ៧ ឆ្នាំអនុវត្តន៍ច្បាប់ធានារ៉ាប់រងសង្គម (ចាប់ពីឆ្នាំ ២០១៤) ប្រសិនបើបន្ត រក្សាបទប្បញ្ញត្តិស្ដីពីការបង់ប្រាក់ធានារ៉ាប់រងក្នុងរយៈពេលអប្បបរមា ២០ ឆ្នាំទើប ទទួលបានប្រាក់សោធននិវត្តន៍ដូចបច្ចុប្បន្ន នឹងមានមនុស្សប្រហែល ៤៧៦ ពាន់នាក់ ដែលបានចូលរួមការធានារ៉ាប់រងសង្គម ទំនងជាមិនអាចទទួលបានប្រាក់សោធន និវត្តន៍នោះឡើយ។ ការកាត់បន្ថយចំនួនឆ្នាំនៃការបង់ប្រាក់ធានារ៉ាប់រងសង្គមពី ២០ ឆ្នាំមកត្រឹម ១៥ ឆ្នាំ គឺដើម្បីបង្កើតឱកាសសម្រាប់អ្នកដែលចូលរួមការធានារ៉ាប់រងយឺត ដូចជាចូលរួមចាប់ពីអាយុ ៤៥ ដល់៤៧ ឆ្នាំ ឬអ្នកដែលចូលរួមមិនទៀងទាត់ ឬបង់ ប្រាក់ធានារ៉ាប់រងសង្គមមិនគ្រប់ ២០ ឆ្នាំ ក៏នៅតែទទួលបានប្រាក់សោធនប្រចាំខែ”។
ថ្លែងមតិក្នុងសម័យពិភាក្សា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានក្រើន រំលឹកនូវបញ្ហាជាច្រើនដែលត្រូវបន្តស្រាវជ្រាវនិងពិចារណាបន្ថែមក្នុងសេចក្តីព្រាងច្បាប់ ដូចជា៖ ការរៀបចំអនុវត្តន៍ការធានារ៉ាប់រងសង្គម; ពង្រីកវិសាលភាពមុខសញ្ញាដែល ចូលរួមការធានារ៉ាប់រងសង្គមជាបង្ខំ រួមទាំងមុខសញ្ញានៅភូមិ ឃុំ។ លើសពីនេះ ត្រូវ យកចិត្តទុកដាក់ដល់មុខសញ្ញាពលករ ដូចជា ពលករឯករាជ្យ ពលករពីចម្ងាយ។ ល៕