គុយបាកោតសរសើរចំពោះការគាំទ្ររបស់អាស៊ាន

(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodríguez បានថ្លែងអំណរគុណដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ការគាំទ្រជាបន្តបន្ទាប់ចំពោះប្រទេសកោះ Caribbean ក្នុងការប្រយុទ្ធប្រឆាំងនឹងការហ៊ុំព័ទ្ធ។ 
គុយបាកោតសរសើរចំពោះការគាំទ្ររបស់អាស៊ាន - ảnh 1រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodríguez  (ប្រភព៖ Prensa Latina)

នៅក្នុងជំនួបជាមួយប្រមុខបេសកកម្មការទូតនៃប្រទេសវៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា រដ្ឋមន្ត្រី Bruno Rodríguez បានអះអាងជាថ្មីអំពីឆន្ទៈរបស់ប្រទេសគុយបាក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយអាស៊ានលើវិស័យជាច្រើន។

សម្រាប់ខ្លួនវិញ តំណាងការទូតនៃប្រទេសសមាជិកអាស៊ានបានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជិតស្និទ្ធជាមួយគុយបា។ ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ តែងតែគាំទ្រពហុភាគីនិយម និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងតួនាទីរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ