គុយបាទទួលតួនាទីជាប្រធាន G៧៧ និងចិននៅឆ្នាំ ២០២៣

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងវាគ្មិនបានអំពាវនាវឱ្យបង្កើនការគាំទ្រសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងកំណែទម្រង់ជាបន្ទាន់នៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
គុយបាទទួលតួនាទីជាប្រធាន G៧៧ និងចិននៅឆ្នាំ ២០២៣ - ảnh 1ប្រធានគុយបា លោក Miguel Diaz-Canel ។ រូបថត៖ AFP/TTXVN

ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់តំណែងប្រធានក្រុម ៧៧ (G៧៧) និងចិននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ១២ ខែមករា។  ប៉ាគីស្ថានដែលកាន់តំណែងប្រធាន G៧៧ និងចិននៅឆ្នាំ ២០២២ បានផ្ទេរភារកិច្ចនេះទៅគុយបាដែលនឹងក្លាយជាប្រធានប្តូរវែនឆ្នាំ ២០២៣។

ដោយព្រមានថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) កំពុងដើរខុសគន្លង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។ យោងតាមលោក ការសម្រេចបាន SDGs មានន័យថា ធានាថាប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានការគាំទ្រយ៉ាងធំសម្បើមក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការវិនិយោគលើប្រព័ន្ធសុខាភិបាល អប់រំ ការពារសង្គម លើកកម្ពស់សមភាពយេនឌ័រ និងថាមពលកកើតឡើងវិញ។ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា ពិភពលោកចាំបាច់ត្រូវស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ តាមរយៈការផ្តល់មូលនិធិសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ G៧៧ ហើយប្រទេសចិនគាំទ្រអង្គការសហប្រជាជាតិក្នុងការលើកកម្ពស់ SDGs។ នៅក្នុងសារលិខិតទៅកាន់ព្រឹត្តិការណ៍នេះ ប្រធានគុយបា លោក Miguel Diaz-Canel បានអះអាងពីការប្តេជ្ញាចិត្តរបស់លោកក្នុងការជំរុញការអភិវឌ្ឍន៍នៃប្រទេស G៧៧ និងចិន។ លោកបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនានាបានដាក់ “ជំនឿដាក់លើគុយបា” ហើយបានវាយតម្លៃខ្ពស់ចំពោះអាណត្តិកាន់តំណែងប្រធាន ឆ្នាំ  ២០២២របសើប៉ាគីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ