គុយបានិងអាមេរិកដំណើរការសន្ទនាវង់ទី២ស្ដីអំពីសិទ្ធិមនុស្ស

(VOVworld) - នាថ្ងៃទី១៤ តុលា នៅរដ្ឋធានី La Habana គណៈប្រតិភូគុយបានិង
អាមេរិកបានដំណើរការសន្ទនាវង់ទីពីរស្ដីអំពីសិទ្ធិមនុស្ស។នៅទីនេះ តំណាងគុយបា
បានជូនដំណឹងអំពីស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិដែលទាក់ទិនដល់ប្រធាន
បទនៃកិច្ចសន្ទនានេះ រួមមានសមិទ្ធផលក្នុងការជំរុញនិងការពារសិទ្ធិ មនុស្ស ដែល
មិនត្រឹមតែដើម្បីផលប្រយោជន៍របស់ប្រជាជនគុយបាប៉ុណ្ណោះទេ ថែមទាំងដើម្បី
ប្រជាជននៃប្រទេសផ្សេងៗលើពិភពលោកទៀតផង។ នាថ្ងៃដដែល រដ្ឋអំណាច
ប្រធានាធិបតីអាមេរិកលោក Barack Obama បានចេញ ការកំណត់ថ្មីមួយចំនួន
សំដៅបង្កើនសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ជា មួយគុយបា។ការកំណត់
នេះនឹងលុបចោលរាល់កំហិតទាំងអស់ទៅលើមុខ ទំនិញស៊ីហ្គានិងស្រារូមដ៏ល្បី
ឈ្មោះដែលត្រូវបានផលិតនៅប្រទេសកោះ ការាបៀននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ