គុយបានិងអាមេរិកបន្តពិភាក្សាអំពីការប្រក្រតីភាពទំនាក់ទំនងទ្វេភាគី


គុយបានិងអាមេរិកបន្តពិភាក្សាអំពីការប្រក្រតីភាពទំនាក់ទំនងទ្វេភាគី - ảnh 1
គុយបានិងអាមេរិកបន្តពិភាក្សាអំពីការប្រក្រតីភាពទំនាក់ទំនងទ្វេភាគី (VNA)

(VOVworld) – ​នាថ្ងៃទី ២៨ កញ្ញា ក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖
មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះនិងអាមេរិកនឹងរៀបចំកិច្ចប្រជុំលើកទី ៤ នៃ
គណៈ កម្មាធិការទ្វេភាគីនាថ្ងៃសុក្រក្នុងសប្តាហ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោន
 អាមេរិក ដោយមានខ្លឹមសារស្នូលគឺអះអាងនូវកិច្ចព្រមព្រៀងដែលទទួល
បាននាសម័យ ប្រជុំមុននេះព្រមទាំង កំណត់ជំហានថ្មីសំរាប់ភាគីទាំងពីរ
ក្នុងដំណាក់កាល នាចុងឆ្នាំ ២០១៦ សំដៅជំរុញដំណើរការប្រក្រតីទំនាក់
ទំនង។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានសារព័ត៌មាន អនុប្រធាននាយកដ្ឋាន
ទទួលបន្ទុកបណ្ដាបញ្ហាអាមេរិក ចំណុះក្រសួងការបរទេសគុយបា លោក
Gustavo Machin បានឲ្យដឹងថា៖ សម័យប្រជុំលើកនេះនឹងពិភាក្សាអំពី
ការរៀបចំដំណើរទស្សនកិច្ចជាន់ខ្ពស់នៃភាគីទាំងពីរ ការដំណើរការពិភា
ក្សាមានចរិតលក្ខណៈបច្ចេកទេស ការអនុម័តលើ កិច្ចព្រមព្រៀងសហ
ប្រតិបត្តិការថ្មីលើគ្រប់វិស័យនិងការរៀបចំការសន្ទនាអំពី បញ្ហាទ្វេភាគី
និងពហុភាគី។ ប្រធាននាយកដ្ឋានទទួលបន្ទុកបណ្ដាបញ្ហាអាមេរិក នៃ
ក្រសួងការបរទេសគុយបា លោកស្រី Josefina Vidal បានឲ្យដឹងថា៖ ក្រុម
ចរចាររបស់គុយបានឹងសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការលុបចោល
បទហ៊ុំព័ទ្ធសេដ្ឋកិច្ចការវិលត្រឡប់មកវិញតំបន់ដែនដី Guantanamo
ដែលអាមេរិកទន្ទ្រានកាន់កាប់ខុសច្បាប់ការបញ្ចប់គោលនយោបាយ
អាទិភាពចំពោះប្រជាពលរដ្ឋគុយបានិងការលុចចោលគោលនយោបាយ
ផ្សេងៗទៀតដែលធ្វើមហន្តរាយទៅ លើគុយបា ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ