គុយបានិងអាមេរិកពិភាគ្សាអំពីបញ្ហាបន្ធូស្រាលបទហ៊ុំព័ទ្ធ

គុយបានិងអាមេរិកពិភាគ្សាអំពីបញ្ហាបន្ធូស្រាលបទហ៊ុំព័ទ្ធ - ảnh 1
គុយបានិងអាមេរិកពិភាគ្សាអំពីបញ្ហាបន្ធូស្រាលបទហ៊ុំព័ទ្ធ
(រូបថតៈ AFP/TTXVN)


(VOVworld)-ក្នុងជំនួបសន្ទនាជាផ្លូវការនៅគុយបានាថ្ងៃទី៧តុលា រដ្ឋមន្រ្តីពាណិជ្ជកម្ម
ក្រៅប្រទេសនិងវិនិយោគបរទេសគុយបា លោកRodrigo Malmierca និងរដ្ឋមន្ត្រីពាណិជ្ជ
កម្មអាមេរិកលោកស្រី Penny Pritzker បានពិភាគ្សាអំពីប្រសិទ្ធិភាពនិងកម្រិតនៃវិធាន
ការបន្ធូស្រាលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ដែលរដ្ឋអំណាចអាមេរិកទើបនឹង
បានអនុវត្តមុននេះ។ រដ្ឋមន្ត្រី Pritzker​បានស្ងើចសរសើរអំពីសេចក្តីសម្រេចរបស់ ប្រធានាធិបតីអាមេរិកលោក Barack Obama និងលោកប្រធាន Raul Castro អំពី ការបង្កើតឡើងវិញទំនាក់ទំនងការទូត ព្រមទាំងអះអាងថា វ៉ាស៊ីនតោនសង្ឃឹមថា  អាចនឹងកសាងទំនាក់ទំនងរួសរាយរាក់ទាក់ជាងជាមួយឡាហាវ៉ាន់។ រីឯខ្លួនវិញ រដ្ឋមន្ត្រី
Malmierca បានវាយតម្លៃសកម្មចំពោះការបោះជំហាននាពេលថ្មីៗនេះ របស់លោក Obama សំដៅបន្ធូស្រាលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះគុយបា ព្រមទាំងសង្កត់ធ្ងន់ថា ការហ៊ុំព័ទ្ធសេដ្ឋកិច្ចពាណិជ្ជកម្មរបស់អាមេរិកចំពោះគុយបា ជារបងរារាំងប្រទេសទាំងពីរ
បង្កើតប្រក្រតីភាពទំនាក់ទំនងឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ