គុយបាបន្តការធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយវៀតណាម

គុយបាបន្តការធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Herminio Lopez Diaz


(VOVworld)- គុយបាបន្តការធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយវៀតណាម។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Herminio
Lopez Diaz ក្នុងពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារ ព័ត៌មានវៀតណាមក្នុងឱកាសដែលមហាសន្និបាតបក្សទូទាំងប្រទេសលើកទី៧ របស់គុយបាទើបនឹងបិទបញ្ចប់ប្រកបដោយជោគជ័យ។ ឯកអគ្គរដ្ឋទូតគុយបា
បានឲ្យដឹងថា ក្រៅពីមហាសន្និបាតបក្សលើកទី៧នេះ  ទំនាក់ទំនងជាមួយវៀត ណាមនៅតែជាខ្លឹមសារអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់គុយ
បា។ គុយបានឹងបន្តធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ គុយបាមានបំណងទទួលប្រភព ទុនវិនិយោគរបស់វៀតណាមលើគម្រោងមួយចំនួនដែលភាគីទាំងពីរមានការយក  ចិត្តទុកដាក់និងមានផលប្រយោជន៍ទៅវិញទៅមក។ គុយបានឹងបន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់វៀតណាមលើវិស័យដែលជាប្រៀបខ្លាំងរបស់ខ្លួន ដូចជា ឱសថ វិទ្យាសាស្ត្របច្ចេកវិទ្យាជាដើម។ មហាសន្និបាតលើកនេះរបស់គុយបាបាន បង្កលក្ខណៈងាយស្រួលសំដៅបន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងពិសេសរវាង ប្រទេសទាំងពីរវៀតណាមនិងគុយា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ