គុយបាប្រកាសដំណើរការយកមតិរបស់ប្រជាជនអំពីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី
(VOVWORLD) -រាល់ការផ្ដល់មតិរបស់ប្រជាជនគុយបានៅក្នុង និងក្រៅប្រទេសគឺសុទ្ធតែត្រូវបានពិចារណាវាយតម្លៃ ដើម្បីធានាដំណើរការពិគ្រោះយោបល់ប្រកបដោយប្រជាធិបតេយ្យ ដោយប្រជាជនចូលរួមស្ថាបនា។
ប្រជាជនគុយបាអានឯកសារអំពីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី |
នាថ្ងៃទី ១១ សីហា ប្រព័ន្ធផ្សព្វផ្សាយគុយបាបានផ្សព្វផ្សាយដំណើរការយកមតិរបស់ប្រជាជនចំពោះសេចក្ដីព្រាង រដ្ឋធម្មនុញ្ញ ដែលទើបនឹងបានរដ្ឋសភានៃប្រទេសខ្លួនអនុម័តនាថ្ងៃទី ២២ កក្កដាកន្លងទៅ។ តាមនោះ រាល់ការផ្ដល់មតិរបស់ប្រជាជនគុយបានៅក្នុង និងក្រៅប្រទេសគឺសុទ្ធតែត្រូវបានពិចារណាវាយតម្លៃ ដើម្បីធានាដំណើរការពិគ្រោះយោបល់ប្រកបដោយប្រជាធិបតេយ្យ ដោយប្រជាជនចូលរួមស្ថាបនា។ តាមការគ្រោងទុក មានមនុសចំនួន ៤ ពាក់នាក់ចូលរួមការពិភាក្សាក្នុងដំណើរការពិគ្រោះយោបល់ប្រជាជនផងដែរ៕