គុយបាព្រមានអំពីផលវិបាកនៃការដែលអាមេរិកដកបុគ្គលិកការទូត

(VOVWORLD) - ជាប្រតិកម្មដំបូងក្រោយពីក្រសួងការបរទេសអាមេរិកកាត់បន្ថយ បរិមាណបុគ្គលិកការទូតនៅស្ថានទូតអាមេរិកប្រចាំទីក្រុង La Habana នោះ មជ្ឈ ដ្ឋានមន្ត្រីគុយបាប្រកាសថា នេះជាសេចក្ដីសំរេចប្រញាប់ប្រញាល់ពេកហើយនឹងជះ ឥទ្ធិពលទៅលើទំនាក់ទំនងទ្វេភាគី។
គុយបាព្រមានអំពីផលវិបាកនៃការដែលអាមេរិកដកបុគ្គលិកការទូត - ảnh 1 ស្ថានទូតអាមេរិកប្រចាំទីក្រុង La Habana (រូបថត៖ TTXVN)

ថ្លែងមតិនៅលើទូរទស្សន៍ជាតិគុយបានាថ្ងៃទី២៩ កញ្ញា ប្រធានមនាយកដ្ឋានទទួល បន្ទុកបញ្ហាអាមេរិកចំណុះក្រសួងការបរទេសគុយបាលោក Josefina Vidal ប្រកាសថា សេចក្ដីសំរេចរបស់អាមេរិកនឹងជះឥទ្ធិពលទៅលើកិច្ចសហប្រតិបត្តិ ការដើម្បីផលប្រយោជន៍រួម ក៏ដូចជាការផ្លាស់ប្ដូរដ៏សម្បូរបែបរវាងប្រទេសទាំង២ ផងដែរ។

        មុននោះ វ៉ាស៊ីនតោនបានសំរេចដក៦០%នៃបរិមាណបុគ្គលិកការទូតរបស់ ខ្លួនចេញពីទីក្រុង La Habana ហើយព្រមានប្រជាពលរដ្ឋអាមេរិកមិនគប្បីទៅ កាន់គុយបា ក្រោយពីកើតមានឡើងការវាយប្រហារដោយរលកសម្លេង ដែល ជះឥទ្ធិពលទៅលើសុខភាពរបស់កម្មាភិបាលនិងបុគ្គលិកការទូតអាមេរិកប្រចាំ គុយបាចំនួន២១នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ