គុយបាវាយតំលៃដំណើរការកែលំអររូបសណ្ឋានសេដ្ឋកិច្ច

គុយបាវាយតំលៃដំណើរការកែលំអររូបសណ្ឋានសេដ្ឋកិច្ច - ảnh 1
ប្រធានគុយបាលោក Raul Castro (vietnamplus.vn)

         Vovworld-ប្រធានគុយបាលោក Raul Castro បានអំពាវនាវថ្នាក់ដឹកនាំគ្រប់​ជាន់ថ្នាក់ក្នុងទូទាំងប្រទេសត្រូវដំណើរការវាយតំលៃដំណើរការលាតត្រដាង
អនុវត្តវិធានការបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចលើស្មារតីទិតៀន។ ថ្លែងមតិ
នៅកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រីនាចុងសប្ដាហ៍កន្លងមកនិងត្រូវបានកាសែតគុយបា
ចុះផ្សាយនាថ្ងៃទី៣មិនា ប្រធាន Raul បានលើកច្បាស់ថា មិនមែនជាអ្វីៗដែល
រដ្ឋាភិបាលអនុវត្តក្នុង​ដំណើរ​ការលាតត្រដាងបច្ចុប្បន្នកម្មរូបសណ្ឋានសុទ្ធតែល្អ
ឡើយ នៅមានបញ្ហាដែល​គុយបា​នៅខ្វះបទពិសោធន៍ដែលនាំនូវការខូចខាត។ ប៉ុន្តែប្រការសំខាន់បំផុតគឺ​រកឃើញគំហិតនោះដើម្បីកែប្រែ។

         នាបច្ចុប្បន្នគុយបាមានសហករណ៍ចំនួន២២៤តាមរូបភាពនេះដែលត្រូវ
បានដាក់ឲ្យដំណើរការ។ ក្នុងនោះភាគច្រើននៅវិស័យពាណិជ្ជកម្ម ភេសជ្ជនិង
សេវាកម្ម សំណង់ ដឹកជញ្ជូននិងឧស្សាហកម្ម។​នាពេលខាងមុខ រដ្ឋាភិបាល
គុយបានឹង​បន្ត​ផ្ដល់លិខិតអនុញ្ញាតឲ្យសហករណ៍ចំនួន២០០ផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ