គុយវែតគាំទ្រកិច្ចចរចាស្តីពីការកាត់បន្ថយបរិមាណប្រេងរ៉ែ

(VOVWORLD) -  កាលពីថ្ងៃទី ៥ ខែមេសា រដ្ឋមន្រ្តីក្រសួងប្រេងរ៉ែរបស់គុយវែត លោក Khaled al-Fadhel បានឲ្យដឹងថា ប្រទេសខ្លួនបានគាំទ្រដល់សេចក្តីអំពាវនាវរបស់អារ៉ាប៊ីសាអ៊ូឌីតស្តីពីបន្តកិច្ចចរចារគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៩ខែមេសា ដើម្បីកាត់បន្ថយបរិមាណប្រេងរ៉ែ ព្រមទាំងសង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមានដើម្បីធ្វើឱ្យទីផ្សារប្រេងឆៅមានស្ថេរភាព។

គុយវែតគាំទ្រកិច្ចចរចាស្តីពីការកាត់បន្ថយបរិមាណប្រេងរ៉ែ - ảnh 1រដ្ឋមន្រ្តីក្រសួងប្រេងរបស់គុយវ៉ែតលោក Khaled al-Fadhel ថ្លែងនៅឯ Wafra ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រខាងត្បូងទីក្រុង Kuwait  (រូបថតៈ AFP / TTXVN)

មុននេះ អារ៉ាប៊ីសាអូឌីតបានអំពាវនាវឱ្យមានការប្រជុំបន្ទាន់រវាង OPEC និងដៃគូដើម្បីស្វែងរកដំណោះស្រាយ ធ្វើឱ្យទីផ្សារប្រេងរ៉ែមានស្ថេរភាព។ ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មានពីអង្គការ OPEC បានឲ្យដឹងថា អង្គការប្រេងរ៉ែនេះនិងរុស្ស៊ីបានពន្យាពេលកិច្ចប្រជុំតាម រយៈវីដេអូខុនហ្វើរិន ដើម្បីឱ្យប្រ ទេសនានាមានពេលវេលាបន្ថែមទៀត សម្រាប់ការពិភាក្សាដើម្បីស្វែងរកការមូលមតិគ្នា បន្ទាប់ពីការខ្វែងគំនិត កើតមានឡើងរវាងអារ៉ាប៊ីសាអ៊ូឌីតនិងរុស្ស៊ី ដោយសារហេតុផលធ្លាក់ចុះខ្លាំងនូវតម្លៃប្រេងរ៉ែ។

យ៉ាងណាមិញ OPEC និងបណ្តាប្រទេសជាដៃគូ (ហៅកាត់ថា OPEC +) កំពុងពិចារណាលើសំណើកាត់បន្ថយបរិមាណប្រេងរ៉ែ ប្រហែល ១០ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងកិច្ចប្រឹងប្រែងដែលបណ្តាប្រទេសសមាជិកសហភាពទាំងនេះ សង្ឃឹមថានឹងមានការចូលរួមពីសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ