គយវៀតណាមបន្តអនុវត្តន៍យុទ្ធនាការនាគមេគង្គដំណាក់កាល ៦ ឆ្នាំ២០២៤

(VOVWORLD) - រហូតមកដល់ពេលនេះ OMD 6 ទទួលបានការយល់ព្រមចូលរួមរបស់ស្ថាប័នគយចំនួន ២៥ អង្គភាព ស្ថាប័នអនុវត្តន៍ច្បាប់ និងអង្គការអន្តរជាតិនានា។
គយវៀតណាមបន្តអនុវត្តន៍យុទ្ធនាការនាគមេគង្គដំណាក់កាល ៦ ឆ្នាំ២០២៤ - ảnh 1គយខេត្ត Hai Phong រកឃើញការរត់ពន្ធភ្លុកដំរី ១.៦ តោន។ រូបថត៖ TTXVN

នាថ្ងៃទី ១២ មិថុនា អគ្គនាយកដ្ឋានគយបាននិយាយថា "យុទ្ធនាការនាគមេគង្គ ដំណាក់កាលទី ៦" ឆ្នាំ ២០២៤ (OMD 6) នឹងបន្តត្រូវបានអនុវត្តន៍តាមទិសដៅលើកកម្ពស់ ពង្រីកទ្រង់ទ្រាយប្រតិបត្តិការយុទ្ធនាការ បង្កើនសកម្មភាពចែករំលែកព័ត៌មាន និង សហប្រតិបត្តិការស៊ើបអង្កេតក្រោយការចាប់ឃុំខ្លួន ដើម្បីរកឃើញបណ្ដាញរត់ពន្ធឆ្លងដែន និងការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ និងសត្វព្រៃ។ រហូតមកដល់ពេលនេះ OMD 6 ទទួលបានការយល់ព្រមចូលរួមរបស់ស្ថាប័នគយចំនួន ២៥ អង្គភាព ស្ថាប័នអនុវត្តន៍ច្បាប់ និងអង្គការអន្តរជាតិនានា។

នាគមេគង្គគឺជាយុទ្ធនាការសកម្មភាពរួមគ្នារវាងស្ថាប័នគយ និងស្ថាប័នអនុវត្តន៍ច្បាប់ផ្សេងៗនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន សត្វព្រៃ រុក្ខជាតិ និងផលិតផលពី សត្វព្រៃ រុក្ខជាតិព្រៃនៅតាមខ្សែផ្លូវដែលត្រូវបានគយវៀតណាម និងគុយចិនផ្ដួចផ្ដើមគំនិត។ បច្ចុប្បន្ននេះ យុទ្ធនាការនេះបានសម្រេចរួចរាល់ដំណាក់កាលចំនួន ៥  (ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣)។ ចាប់ពីឆ្នាំ ២០២២ មក យុទ្ធនាការនេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ