គុយវ៉ែត អះអាងថា OPEC + នឹងធានាស្ថេរភាពទីផ្សារប្រេង
(VOVWORLD) - លោករដ្ឋមន្ត្រី Fares ក៏បានឲ្យដឹងថា ក្រុម OPEC + បាននិងកំពុងតាមដានស្ថានការណ៍បិទខ្ទប់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅចិន ក៏ដូចជាលទ្ធភាព ដែលអាចអាក់ខានប្រភពផ្គត់ផ្គង់ប្រេង។
និមិត្តរូបរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) នៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងវីយែន ប្រទេសអូទ្រីស (រូបថត៖ AFP/VNA) |
ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែតកាលពីថ្ងៃទី ៥ ឧសភាបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងប្រេងនៃប្រទេសនេះ លោក Mohamed Al-Fares ដោយបានអះអាងថាយុទ្ធសាស្ត្ររបស់អង្គការបណ្ដាប្រទេសនាំចេញប្រេង (OPEC) រួមជាមួយដៃគូ ហៅកាត់ថា OPEC + គឺបង្កើនបរិមាណប្រេងឆៅប្រចាំខែនីមួយៗ សំដៅធានាតុល្យភាពទីផ្សារប្រេងពិភពលោក។
លោករដ្ឋមន្ត្រី Fares ក៏បានឲ្យដឹងថា ក្រុម OPEC + បាននិងកំពុងតាមដានស្ថានការណ៍បិទខ្ទប់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅចិន ក៏ដូចជាលទ្ធភាព ដែលអាចអាក់ខានប្រភពផ្គត់ផ្គង់ប្រេងផងដែរ៕