គំរោងការណ៍ Jica រួមចំណែកជាក់ស្តែងក្នុងកិច្ចការពារបរិស្ថាននៅឈូង សមុទ្រ Ha Long
|
គំរោងការណ៍ Jica រួមចំណែកជាក់ស្តែងក្នុងកិច្ចការពារបរិស្ថាននៅឈូង សមុទ្រ Ha Long (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៣១ សីហា នៅទីក្រុង Ha Long ខេត្ត Quang Ninh
ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅសន្និសីតបូកសរុបគំរោងការណ៍ Jica
ដំណាក់កាលទី ២ របស់ជប៉ុនក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនបម្រាមលើឈូង
សមុទ្រ Ha Long។ គំរោងការនេះត្រូវបានចាប់ផ្តើមពីខែកញ្ញឆ្នាំ ២០១២ ដោយ
មានប្រភពទុនសរុបឡើងដល់ ៦០ លានយ៉េន។ ក្រោយរយៈពេល ៣ ឆ្នាំអនុវត្ត
គំរោងការណ៍ Jica មូលដ្ឋានទី ២ បានបង្កើតឡើងប្រព័ន្ធប្រមូលផ្តុំនិងដឹកជញ្ជូន
សម្រាមមួយលើឈូងសមុទ្រ Ha Long ព្រមទាំង បង្កើតឡើងប្រព័ន្ធអប់រំអំពី
បរិស្ថាននិងលើកកំពស់ចំណះដឹងរបស់ប្រជាពលរដ្ឋដោយឈរលើការដាំឈើ
យកប្រេងនៅតំបន់មានរ៉ែធ្យូងថ្ម។ សកម្មភាពនេះមិនត្រឹមតែបើកចេញដំណោះ
ស្រាយសំរាប់បញ្ហាបរិស្ថាននៅឈូងសមុទ្រ Ha Long ប៉ុណ្ណោះទេ ថែមទាំង បើក
ចេញទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Quang Ninh របស់វៀតណាមនិង
ខេត្ត Sakai របស់ជប៉ុនទៀងផង៕