គំរោងច្បាប់ស្តីពីការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសប្រឈមមុខនឹងអាចត្រូវផ្អាក
|
គំរោងច្បាប់ស្តីពីការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសប្រឈមមុខនឹងអាចត្រូវផ្អាក (VNA) |
(VOVworld) – គំរោងច្បាប់ស្តីពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស
ឬហៅថា Brexit បន្តជួបការលំបាកពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក John Major
ដែលបានរិះគន់រដ្ឋាភិបាលអង់គ្លេសបានគូរគំនូរសុទិដ្ឋិនិយមហួសកំរិតអំពី Brexit
ព្រមទាំង សង្កត់ធ្ងន់ថា៖ នេះគឺជាពេលវេលាបញ្ចប់ការរិះ គន់មតិប្រឆាំងជំទាស់គំរោង
ច្បាប់នេះ។ ថ្លែងមតិនៅវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិចក្រភពអង់គ្លេស Chattam House
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក John Major សមាជិកនៃគណៈបក្សអភិរក្សនិយម
បានព្រមានថា៖ បណ្ដាអ្នកគាំទ្រ គំរោងច្បាប់ Brexit នឹងរងផលវិបាកពីផែនការរបស់
នាយករដ្ឋមន្ត្រី Theresa May ដែលដកអង់គ្លេសចេញពីទីផ្សាររួមអឺរ៉ុបនោះ ៕