គំរោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមប៉ែកខាងត្បូង

គំរោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមប៉ែកខាងត្បូង - ảnh 1
គំរោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមប៉ែកខាងត្បូង

(VOV)_នាព្រឹកថ្ងៃទី២៦ ឧសភា នៅទីក្រុង Da Nang (ភាគ​កណ្ដាល​វៀតណាម) 
បានប្រព្រឹត្តទៅពិធីប្រកាសគំរោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍​តំបន់ឆ្នេរសមុទ្រ
ភាគកណ្ដាលវៀតណាមប៉ែកខាងត្បូង ដល់ឆ្នាំ ២០២០ និងចក្ខុ​វិស័យដល់ឆ្នាំ 
២០៣០ ដែលបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័ត។ គោលដៅ​អភិវឌ្ឍន៍គឺធ្វើ
អាជីវកម្មអោយអស់ពីសក្ដានុភាព ឧត្តមភាពរបស់តំបន់ សំដៅអភិ​វឌ្ឍន៍ទេសចរណ៍ កោះ សមុទ្រ អភិវឌ្ឍន៍នគរទេសចរណ៍ទំនើប តំបន់ទេសចរណ៍ជាតិជាមួយមូល
ដ្ឋានផ្គត់ផ្គង់សេវាកម្មគុណភាពខ្ពស់។ ដល់ឆ្នាំ ២០២០ នាំផ្នែកទេសចរណ៍អោយ
ក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់ និងដល់ឆ្នាំ ២០៣០ ក្លាយទៅជាវិស័យសេដ្ឋ
កិច្ចមុខព្រួញ។ ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ តំបន់ទទួលភ្ញៀវទេសចរបាន១៥
លាននាក់ និងដល់ឆ្នាំ ២០៣០ ទទួលភ្ញៀវទេសចរបាន២៥លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ