គ្រោះថ្នាក់នៅ អណ្តូងរ៉ែ ធ្យូងថ្មនៅចិន
(VOVWORLD) -មានកម្មករអណ្តូងរ៉ែ យ៉ាងយ៉ាងហោចណាស់ ចំនួន ១៩ នាក់ត្រូវស្លាប់ និង ២ នាក់ទៀតនៅតែជាប់គាំងនៅក្រោមដី ក្នុងការបាក់ដំបូលអណ្តូងរ៉ែធ្យូង នៅខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន។
គ្រោះថ្នាក់នៅ អណ្តូងរ៉ែ ធ្យូងថ្មនៅចិន |
មជ្ឈដ្ឋានមន្ត្រីខេត្ត នាថ្ងៃទីទី១៣ ខែមករា បានឲ្យដឹងថាករណីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះបានកើតមានឡើងនាវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី ១២ ខែមករា (តាមម៉ោងតំបន់)។ អណ្តូងរ៉ែធ្យូងនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Baiji Mining Co. , Ltd. នៅទីក្រុង Shenmu ខេត្ត Shaanxi ។ មានកម្មករអណ្តូងរ៉ែចំនួន ៨៧ នាក់ កំពុងធ្វើការនៅអណ្តូងរ៉ែនេះ នាវេលាកើតហេតុ បន្ទាប់មកមានមនុស្សចំនួន ៦៦ នាក់ ត្រូវបានបញ្ជូនចេញពីអណ្តូងរ៉ែនេះ ដោយសុវត្ថិភាព។
នាបច្ចុប្បន្ននេះ អ្នកជួយសង្គ្រោះកំពុងស្វែងរក កម្មករអណ្តូងរ៉ែចំនួន ២ នាក់នៅសល់ ក៏ដូចជាស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះផងដែរ៕