គ្រោះថ្នាក់យន្តហោះធ្វើឲ្យជនជាង៤០នាក់ត្រូវស្លាប់នៅប្រទេសឡាវ
(VOV) /  
|
គ្រោះថ្នាក់យន្តហោះធ្វើឲ្យជនជាង៤០នាក់ត្រូវស្លាប់នៅប្រទេសឡាវ ក្នុងនោះមានជនវៀតណាម៣នាក់។ (VOV) |
Vovworld-នារសៀលថ្ងៃទី១៦តុលា យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុន
អាកាសចរណ៍ឡាវ (Lao Airlines) ត្រូវធ្លាក់ចូលទន្លេមេគង្គកំណាត់ហូរឆ្លងកាត់
ប្រទេសឡាវធ្វើឲ្យអ្នកដំណើរចំនួន៤៤នាក់ក្នុងនោះមានជនវៀតណាម៣នាក់
និងក្រុមបើកបរយន្តហោះត្រូវស្លាប់។ យន្តហោះនេះកំពុងអនុវត្តដំណើរ ហោះ
ហើរក្នុងប្រទេសពីរដ្ឋធានីវៀងច័ន្ទទៅទីក្រុង Pakse ខេត្ត Champasak ភាគខាង
ត្បូងឡាវ និងត្រូវធ្លាក់ចូលទន្លេមេគង្គមានចម្ងាយនឹងព្រលានយន្តហោះ
Champasak ប្រមាណ៨គីឡូម៉ែត្រ។ កាសែតប្រៃសនីបាំងកក់(ថៃ)បានឲ្យដឹងថា
យន្តហោះនេះជួបឧប្បត្តិហេតុក្នុងលក្ខណៈអាកាសធាតុអាក្រក់។ នាបច្ចុប្បន្ន
បណ្ដាមន្ត្រីអាកាសចរណ៍និងរដ្ឋាភិបាលឡាវមិនទាន់មានការអធិប្បាយណា
អំពីករណីគ្រោះថ្នាក់ពោលខាងលើឡើយ៕
-VOV