គ្រប់គ្រងជំលោះនៅសមុទ្រខាងកើតក្រោមក្រសែភ្នែករបស់អាស៊ាន
(VOVworld)- ការគ្រប់គ្រងជំលោះនៅសមុទ្រខាងកើតក្រោមក្រសែភ្នែករបស់
អាស៊ាន។ នេះជាប្រធានបទស្នូលក្នុងសិក្ខាសាលាអន្តរជាតិ ដោយមជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ីអាគ្នេយ៍រៀបចំឡើងនាថ្ងៃទី២៦មិថុនានៅក្រុង Jakarta របស់
ឥណ្ឌូនេស៊ី។សិក្ខាសាលានេះ សំដៅពិភាគ្សាអំពីការអភិវឌ្ឍន៍និងបណ្តាបញ្ហា នៅសមុទ្រខាងកើតក្រោមក្រស្សែភ្នែករបស់អាស៊ាន ព្រមទាំងលើកទឹកចិត្តឲ្យ ភាគីនានានាំចេញការផ្តើមគំនិតដោះស្រាយរាល់ជំលោះក្នុងតំបន់។
|
រូបថតៈ Đỗ Quyên/Vietnam+ |
ថ្លែងមតិបើកសិក្ខាសាលា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi បានអះអាងនូវភាពចាំបាច់នៃការស្រាវជ្រាវនិងដោះស្រាយជំលោះនៅសមុទ្រ
ខាងកើត ដើម្បីពង្រឹងទំនុកទុកចិត្តរវាងភាគីនានា រួមចំណែកជម្រុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ នៅសិក្ខាសាលានេះ អគ្គលេខាធិការអាស៊ាន
លោក Le Luong Minh បានសង្កត់ធ្ងន់ថា សន្តិភាព សន្ថិរភាពនឹងជាគ្រឹះស្ថាន រឹងមាំសម្រាប់សហគមន៍អាស៊ាន១អភិវឌ្ឍន៍និងសម្បូរុងរឿង។ ការដោះស្រាយ បញ្ហានៅសមុទ្រខាងកើត គឺត្រូវសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុ សញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងគោលការណ៍៦ “ខ” អំពីសមុទ្ររបស់អាស៊ានផងដែរ។ លោកអគ្គលេខាធិការបានចាត់ទុកថា ការ ស្រុះចិត្តគំនិតនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន នឹងរួមចំណែកនាំកិច្ចព្រមព្រៀងរវាងអាស៊ាននិងចិនឲ្យស៊ីជម្រៅនិងរក្សាស្ថិរភាពនៅសមុទ្រខាងកើត។
តំណាងចូលរួមសន្និសីទក៏បានរំពឹងទុកថា អាស៊ាននិងចិននឹងសម្រេច
បាន យ៉ាងឆាប់ ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត COC និងដោះស្រាយ
ជំលោះ នៅតំបន់សមុទ្រនេះដោយឈរលើមូលដ្ឋានច្បាប់៕