គ្រប់គ្រងធនធានទឹក ទឹកជំនន់ ការជ្រាបជាតិប្រៃ ទប់ទល់នឹងការបាក់ស្រុតនៅតំបន់វាលសណ្ដទន្លេមេគង្គ
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់វាលសណ្ដទន្លេមេគង្គឆ្នាំ ២០១៩ នាថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងហូជីមិញ ក្រសួងធនធាននិងបរិស្ថានវៀតណាម បានរៀបចំឡើងវេទិកាក្រោមប្រធានបទថា "គ្រប់គ្រងធនធានទឹក ទឹកជំនន់ និងការជ្រាបជាតិប្រៃ ទប់ទល់នឹងការបាក់ស្រុតនៅតំបន់វាលសណ្តទន្លេមេគង្គ»។
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha |
ថ្លែងនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha បានមានប្រសាសន៍ថា៖
«ធនធានទឹកគឺជាធនធានស្នូលសម្រាប់យើងទាំងអស់គ្នា ដើម្បីពិចារណាអំពីផលប៉ះពាល់ដល់តំបន់វាលសណ្ដទន្លេមេគង្គ ក៏ដូចជានៅពេលយើងពិចារណាពីដំណោះស្រាយដ៏ទូលំទូលាយដើម្បីបន្សាំនិងអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។ វិធីនេះនាបច្ចុប្បន្ននេះគឺពឹងផ្អែកទៅលើសមត្ថភាពនៃការផ្គត់ផ្គង់របស់ធនធាន ដែលក្នុងនោះធនធានទឹកគឺជាកត្តាស្នូលក្នុងការអភិវឌ្ឍឆ្អឹងនៃតំបន់វាលសណ្ដនេះ។ ហេតុដូច្នេះហើយ យើងចាំបាច់ប្រើប្រាស់យ៉ាងមេចដោយឈរលើការបែងចែកតំបន់ប្រព័ន្ធអេកូឡូស៊ីចំនួន៣នាពេលបច្ចុប្បន្នរួមមានប្រព័ន្ធអេកូឡូស៊ីទឹកសាប ទឹកភ្លាវ និងទឹកប្រៃផងដែរ។»
នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងទាំងឡាយក៏បានលើកឡើងយោបល់ស្តីពីទស្សនៈ ទិសដៅនៃការអភិវឌ្ឍធនធានទឹក និងការទប់ទល់នឹងគ្រោះធម្មជាតិនៅតំពន់វាលសណ្តទន្លេ Cuu Long ផងដែរ៕