គ្រោះរញ្ជួយដីនៅជប៉ុន៖ មនុស្ស ៩២ នាក់បានស្លាប់ និង ២៤២ នាក់កំពុងបាត់ខ្លួន

(VOVWORLD) - អាជ្ញាធរជប៉ុនបានប្រកាសថា គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ៥ ខែមករា (ម៉ោងក្នុងស្រុក) ចំនួនមនុស្សដែលបានស្លាប់ដោយសារការរញ្ជួយដីកាលពីថ្ងៃទី ១ ខែមករា ក្នុងខេត្ត Ishikawa នៃប្រទេសនេះ បានកើនឡើងរហូតដល់ ៩២ នាក់ និងមនុស្សជាង ៣០០ នាក់ផ្សេងទៀតរងរបួស ខណៈដែលមនុស្ស ២៤២ នាក់កំពុងបាត់ខ្លួន។
គ្រោះរញ្ជួយដីនៅជប៉ុន៖ មនុស្ស ៩២ នាក់បានស្លាប់ និង ២៤២ នាក់កំពុងបាត់ខ្លួន - ảnh 1ប៉ូលីសនិងសត្វឆ្កែជួយសង្គ្រោះ ស្វែងរកជនរងគ្រោះនៅក្នុងគំនរបាក់បែកបន្ទាប់ពីការរញ្ជួយដីនៅក្នុងខេត្ត Ishikawa ប្រទេសជប៉ុន នៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០២៤ ។ រូបថត៖ Kyodo/TTXVN

នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានសន្យាថា នឹងកៀងគរប្រភពធនធានទាំងអស់ដើម្បីជួយសង្គ្រោះ ថ្វីត្បិតតែពេលវេលាមាសចំនួន ៧២ម៉ោង បានកន្លងផុតទៅហើយក៏ដោយ។ យោងតាមរបាយការណ៍ផ្ទាល់របស់ក្រសួងអប់រំ និងវប្បធម៌របស់ជប៉ុន ការរញ្ជួយដី និងការរំញ័រតិចតួចបានបណ្តាលឱ្យមានការខូចខាតដល់សាលារៀនចំនួន ២៧៦ និងវត្ថុបុរាណវប្បធម៌សំខាន់ៗចំនួន ២០ នៅក្នុងតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ