គ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី៖ អគ្គនាយក WHO អញ្ជើញចុះពិនិត្យតំបន់រងគ្រោះរញ្ជួយដីនៅភាគពាយ័ព្យស៊ីរី
(VOVWORLD) - ចាប់តាំងពីពេលកតើមានគ្រោះរញ្ជួយដីកាលពីខែមុន រថយន្តដឹកទំនិញជំនួយរបស់អង្គការសហប្រជាជាតិសរុបចំនួន ៤២០ ជើងបានមកកាន់តំបន់ ដែលត្រូវបានកម្លាំងប្រឆាំងគ្រប់គ្រង។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យក្នុងខេត្ត Idlib ប្រទេសស៊ីរី ។ រូបថត៖ Khalil Ashawi/Reuters |
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃទី ១ ខែមីនា បានអញ្ជើញចុះពិនិត្យតំបន់គ្រប់គ្រងដោយក្រុមប្រឆាំងនៅភាគពាយព្យស៊ីរីដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីកាលពីខែមុន។ លោក Tedros Adhanom Ghebreyesus បានអញ្ចើញទៅទស្សនាមន្ទីរពេទ្យ ក៏ដូចជាកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនរងគ្រោះ។ ដំណើរទស្សនកិច្ចរបស់លោក Tedros បានប្រព្រឹត្តិទៅក្រោយពីក្រុមការងារជួយសង្គ្រោះបន្ទាន់នៅតំបន់ភូមិភាគពាយព្យស៊ីរីបានឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងយឺតយ៉ាវរបស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីពេលកតើមានគ្រោះរញ្ជួយដីកាលពីខែមុន រថយន្តដឹកទំនិញជំនួយរបស់អង្គការសហប្រជាជាតិសរុបចំនួន ៤២០ ជើងបានមកកាន់តំបន់ ដែលត្រូវបានកម្លាំងប្រឆាំងគ្រប់គ្រង។ គិតត្រឹមថ្ងៃទី ១ មីនា មនុស្សជាង ៥ ម៉ឺនាក់ បានស្លាប់ ដោយគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី កាលពីខែមុនផងដែរ៕