គ្រោះ​រញ្ជួយដីនៅប្រទេសចិន៖ ទំនិញសង្គ្រោះជាច្រើនត្រូវបានបញ្ជូនទៅកាន់​តំបន់គ្រោះមហន្តរាយ

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែធ្នូ ក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិនបានប្រកាសថា ខ្លួនបានចែកចាយទំនិញសង្គ្រោះបន្ថែមទៀតដល់ខេត្ត Gansu និង Qinghai ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅភាគពាយព្យនៃប្រទេសនេះ។
គ្រោះ​រញ្ជួយដីនៅប្រទេសចិន៖ ទំនិញសង្គ្រោះជាច្រើនត្រូវបានបញ្ជូនទៅកាន់​តំបន់គ្រោះមហន្តរាយ - ảnh 1ប្រជាជនដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ទទួលជំនួយទឹកស្អាតនៅកន្លែងតង់បណ្ដោះអាសន្នក្នុងខេត្ត Gansu ប្រទេសចិន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

យោងតាមក្រសួងនេះ សម្ភារៈប្រហែល ១៣៥.៥០០ ដូចជាតង់ គ្រែបត់ សម្ភារៈរក្សាកំដៅ... ត្រូវបានបញ្ជូនទៅកាន់ខេត្តទាំងពីរខាងលើ ដើម្បីផ្គត់ផ្គង់តម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដី។ ធុរកិច្ចជាច្រើនក៏បានបរិច្ចាគសម្ភារៈសង្គ្រោះផងដែរ រួមមានបន្លែជាង ១៥០ តោន អាហារកែច្នៃរាប់ម៉ឺនប្រអប់ និងឧបករណ៍កំដៅរាប់សែនដល់ជនរងគ្រោះដោយការរញ្ជួយដី។

ការរញ្ជួយដីដែលបានកើតឡើងកាលពីយប់ថ្ងៃទី ១៨ ខែធ្នូដែលមានកម្រិត ៦,២ រ៉ិចទ័រ បានរញ្ជួយខេត្ត Gansu និង Qinghai របស់ប្រទេសចិន។ គិតត្រឹមព្រឹកថ្ងៃទី ២០ ខែធ្នូ ការរញ្ជួយដីបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១៣ នាក់នៅខេត្ត Gansu និង ១៨ នាក់នៅទីក្រុង Qinghai បានស្លាប់ ខណៈដែលចំនួនអ្នករងរបួសក៏កើនឡើងដល់រាប់រយនាក់ផងដែរ។

ការរញ្ជួយដីនៃកម្រិតផ្សេងៗគ្នាក៏បានជះឥទ្ធិពលដល់រោងចក្រវារីអគ្គីសនី Gongboxia, Lijiaxia, Laxiwa និង Longyangxia ដែលស្ថិតនៅខាងលើនៃទន្លេ Hwang He របស់ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ