គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី៖ ចំនួនមនុស្សបាត់បង់ជីវិតកើនឡើងជិត ៣៥០ នាក់

(VOVWORLD) -ចំនួនមនុស្សបាត់បង់ជីវិត ដោយគ្រោះរញ្ជួយដីកម្រិត 6,9 រិចទ័រដែលកើតឡើងនាថ្ងៃទី ៥ សីហា នៅកោះទេសចរណ៍ Lombok ប៉ែកខាងលិចខេត្ត Nusa Tenggara ប្រទេសឥណ្ឌូនេស៊ីបានបន្តកើនឡើង។ 
គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី៖ ចំនួនមនុស្សបាត់បង់ជីវិតកើនឡើងជិត ៣៥០ នាក់ - ảnh 1ទាហានឥណ្ឌូនេស៊ីបានបញ្ជូនជនរងគ្រោះបន្ទាប់ពីការរញ្ជួយដីទៅតង់សង្គ្រោះបន្ទាន់មួយនៅ Lombok នៅថ្ងៃទី 7 ខែសីហា។ (រូបថត: THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ថា ចំនួនមនុស្សបាត់បង់ជីវិត គិតដល់យប់ថ្ងៃទី ៨ សីហា គឺ ឡើងដល់ ៣៤៧ នាក់ និងចំនួនមនុស្សរងរបួសគឺជិត ១៥០០ នាក់ទៀត។ តាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះធម្មជាតិ ឥណ្ឌូនេស៊ីលោក Sutopo Purwo Nugroho ថា នាបច្ចុប្បន្ន មានមនុស្សជាង ១៦៥ ពាន់នាក់ ក្នុងចំណោមមនុស្សប្រមាណ ២០ ហ្វឺននាក់ ដែលរស់នៅតំបន់ភាគខាងជើងកោះ ombok គ្មានទីជម្រោក ហើយត្រូវជម្លៀសខ្លួនចេញ។ នាបច្ចុប្បន្ន មានមនុស្សប្រមាណ ២ ហ្មឺននាក់ត្រូវការជំនួយជាបន្ទាន់។

នាបច្ចុប្បន្ន កងកម្លាំងមានសមត្ថកិច្ចកំពុងខិតខំប្រឹងប្រែង ដើម្បីស្វែងរកជនរងគ្រោះ ជាពិសេសគឺផ្ដោតទៅលើទីតាំងមានអាគារធំៗ ដែលត្រូវដួលរលំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ