គ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន៖ ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ
(VOVWORLD) - តំណាងក្រុមឆ្លើយតបគ្រាអាសន្នរបស់ WHO លោក បណ្ឌិត Alaa AbouZeid បានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញវត្ថុដល់សកម្មភាពមនុស្សធម៌នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងបរិបទដែលការយកចិត្តទុកដាក់ និងថវិកាជួយឧបត្ថម្ភរបស់ពិភពលោកកំពុង បង្វែរចេញពីអាហ្វហ្គានីស្ថាន។
គ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន |
នាថ្ងៃទី ៩ ខែតុលា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ស្ត្រីនិងកុមារបានស្រូបយក ២/៣ ក្នុងចំណោមជនរងគ្រោះដែលត្រូវសម្រាកនៅមន្ទីរពេទ្យដោយសារតែរបួសធ្ងន់ធ្ងរនៅក្នុងគ្រោះរញ្ជួយដីនាថ្ងៃទី ៧ តុលានៅអាហ្វហ្គានីស្ថាន។ តំណាងក្រុមឆ្លើយតបគ្រាអាសន្នរបស់ WHO លោក បណ្ឌិត Alaa AbouZeid បានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញវត្ថុដល់សកម្មភាពមនុស្សធម៌នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងបរិបទដែលការយកចិត្តទុកដាក់ និងថវិកាជួយឧបត្ថម្ភរបស់ពិភពលោកកំពុង បង្វែរចេញពីអាហ្វហ្គានីស្ថាន។
រដ្ឋអំណាចតាលីបង់ ដែលជាកម្លាំងកំពុងកាន់អំណាចនៅអាហ្វហ្គានីស្ថាន បានប៉ាន់ប្រមាណថា មនុស្សជាង ២ ៥០០ នាក់បានស្លាប់ និងមនុស្សចំនួនជាង ២ ០០០ នាក់ផ្សេងទៀតត្រូវរងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ នាវេលាម៉ោងប្រហែល ១១ ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃទី ៧ ខែតុលា នៅពេលនោះ បុរសៗនៅឆ្ងាយពីផ្ទះ។ ដូច្នេះអ្នកស្លាប់ និងរបួសភាគច្រើនជាស្ត្រី និងកុមារដែលនៅផ្ទះនាពេលនោះ។
បច្ចុប្បន្ននេះ ស្ថាប័នមានសមត្ថកិច្ចកំពុងស្វែងរកជាបន្ទាន់មនុស្សនៅរស់រានមានជីវិតពីគំនរបាក់បែកក្នុងទីក្រុង Herat និងតំបន់ជុំវិញ។ អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន លោក Mullah Janan Sayeeq បានអំពាវនាវឱ្យមានការគាំទ្រពីប្រទេសទាំងអស់ក្នុងអំឡុងពេលបន្ទាន់នេះផងដែរ៕