គ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័ស

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រសាសន៍របស់អភិបាលខេត្ត Java ភាគខាងលិច លោក Ridwan Kamil បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីបានកើនឡើងរហូតដល់ ១៦២ នាក់ មនុស្សរាប់រយនាក់បានរងរបួស និងមនុស្សចំនួន ១៣ ០០០ នាក់ទៀតត្រូវជម្លៀសជាបន្ទាន់។
គ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័ស - ảnh 1ប្រជាជននៅរដ្ឋធានីហ្សាកាតាបានជម្លៀសចេញពីអគារ។ រូបថត៖ អ្នកសារព័ត៌មាន/VOV-Jakarta

ចំនួនជនរងគ្រោះស្លាប់ និងរងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ ដែលបានកើតឡើងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅខេត្ត Java ខាងលិច ប្រទេសឥណ្ឌូនេស៊ី បានបន្តកើនឡើងយ៉ាងឆាប់រហ័ស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រសាសន៍របស់អភិបាលខេត្ត Java ភាគខាងលិច លោក Ridwan Kamil បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីបានកើនឡើងរហូតដល់ ១៦២ នាក់ មនុស្សរាប់រយនាក់បានរងរបួស និងមនុស្សចំនួន ១៣ ០០០ នាក់ទៀតត្រូវជម្លៀសជាបន្ទាន់។ ក្នុងពេលនោះ ស្ថាប័នកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ថា មនុស្សចំនួន ៦២ នាក់បានស្លាប់ ហើយមនុស្សចំនួន ២៥ នាក់បានបាត់ខ្លួនដោយ ត្រូវបានគេកំណត់ថា រងការកប់ក្នុងគំនរបាក់បែកនៃអគារបាក់រលំ រួមជាមួយជនរងគ្រោះចំនួន ៧០០ នាក់ទៀត។ គ្រោះរញ្ជួយដីនេះបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងអគារខ្ពស់ៗ ជាង ២ ០០០ ខ្នង រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ខេត្ត។

នាយប់ថ្ងៃដដែល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong បានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២១ ខែវិច្ឆិកា មិនទាន់កត់ត្រាករណីជនវៀតណាមស្លាប់ណាម្នាក់ក្នុងគ្រោះរញ្ជួយដីនគឡើយ។ បន្ទាប់ពីគ្រោះរញ្ជួយដីបានកើតឡើង ស្ថានទូតវៀតណាមបានតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយបានត្រៀមខ្លួនជាស្រេចចាត់វិធានការគាំពារប្រជាពលរដ្ឋនៅពេលចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ