គំរូវាល​ស្រែ​​គុណភាព​ខ្ពស់និងការ​​បំភាយ​​ឧស្ម័នទាប​​លើ​ផ្ទៃដី ១ លាន​ហិកតា ទទួលបានលទ្ធផលល្អជា​ច្រើន​

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែកក្កដា នៅស្រុក Vinh Thanh ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ IRRI សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានរៀបចំសិក្ខាសាលាពិនិត្យគំរូសាកល្បងនៃគម្រោងវាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាបលើផ្ទៃដី ១ លានហិកតា ដែលត្រូវបានអនុវត្តនៅទីក្រុង Can Tho ។

យោងតាមអ្នកជំនាញ គំរូសាកល្បងដែលបានអនុវត្តនៅសហករណ៍កសិកម្ម និងសេវាកម្ម Tien Thuan (ស្រុក Vinh Thanh) ចាប់តាំងពីខែមេសាកន្លងទៅ បាននាំមកនូវលទ្ធផលច្បាស់លាស់៖ ប្រាក់ចំណេញសម្រាប់ប្រជាជនកើនឡើង និងកាត់បន្ថយថ្លៃដើមផលិតកម្មកសិកម្ម និងជាពិសេសកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

លោក Cao Duc Phat ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ IRRI បានមានប្រសាសន៍ថា គំរូសម្រេចបាននូវគោលដៅដែលបានកំណត់រួមមាន៖ កាត់បន្ថយថ្លៃដើម បង្កើនផលិតភាព បង្កើនតម្លៃ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។ ដំណើរការកសិកម្មកាត់បន្ថយថ្នាំការពាររុក្ខជាតិ និងជី តាមនោះ រួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងការបំភាយឧស្ម័នផ្ទះកញ្ចក់។

“នេះគឺជាគំរូមួយក្នុងចំណោមគំរូដែលបានសុក្រឹត្យយ៉ាងពេញលេញ។ គម្រោងនេះបានសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធមួយជំហាន ជាពិសេសប្រព័ន្ធធារាសាស្ត្រ ហើយក៏បានសាកល្បងកញ្ចប់បច្ចេកទេសក្នុងគំរូនេះផងដែរ។ ប្រសិនបើកសិករយល់ឃើញថាលទ្ធផលល្អ យើងនឹងរួមគ្នាពង្រីកគម្រោង ហើយនាពេលខាងមុខ យើងមានគោលដៅសម្រេចបាន ១ លានហិកតានៅត្រឹមឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ