គ្រួសារជិត២០០រងឥទ្ធិពលពីគ្រោះធម្មជាតិបានទទួលការជួយឧបត្ថម្ភ
|
គ្រួសារជិត២០០រងឥទ្ធិពលពីគ្រោះធម្មជាតិបានទទួលការជួយឧបត្ថម្ភ |
(VOV)_នេះគឺជាតួរលេខ ដែលបានប្រកាស នៅសន្និសីទបូកសរុបកម្មវិធីជួយ
ឧបត្ថម្ភប្រជាជនជំនះពុះពារលើផលវិបាកដោយសារជាតិប្រៃជ្រាបចូល ជលផលត្រូវ
ស្លាប់ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦សីហា នៅទីក្រុងហាណូយ។ តាមនោះ ក្រោយរយៈ
ពេល៣ខែអនុវត្ត រណសិរ្យមាតុភូមិវៀតណាមទទួលបានទឹកប្រាក់ចំនួន២០០ពាន់
លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើផលវិបាកនាបច្ចុប្បន្ន។
ស្ដីអំពីការជួយឧបត្ថម្ភនាពេលខាងមុខនេះ លោកស្រី Bui Thi Hoa អនុប្រធានសម្ព័ន្ធ
សមាគមនារីវៀតណាម បានអោយដឹងថា៖
“ រួមជាមួយគោលនយោបាយជួយឧបត្ថម្ភភ្លាមៗនេះ រដ្ឋាភិបាលត្រូវមានដំណោះស្រាយ
ជួយឧបត្ថម្ភប្រជាជន ក្នុងរយៈពេលវែង ដូចជាបញ្ហាបំរ៉ែបំរួលអាកាសធាតុ។ បញ្ហាបំរ៉ែ
បំរូលអាកាសធាតុមិនគ្រាន់តែប្រព្រឹត្តទៅក្នុងរយៈពេលខ្លីទេ នេះគឺជាបញ្ហាយូរអង្វែង
ហើយយើងត្រូវប្រឈមមុខ៕”